Diseases January 16th, 2020
ស្តឹមសែលនិងជម្ងឺទឹកនោមផ្អែមប្រភេទទី២
តើស្តឹមសែលជួយធ្វើឱ្យប្រសើរឡើងនូវជំងឺទឹកនោមផ្អែមយ៉ាងដូចម្តេច?
ស្តឹមសែលអាចជួយជួសជុលនិងបង្កើតកោសិកាថ្មីទាំងអស់នៅក្នុងខ្លួន។ ជាពិសេសលំពែងដែលជាមូលហេតុចម្បងនៃជំងឺទឹកនោមផ្អែម។ ក្រៅពីនេះស្តឹមសែលក៏អាចជួយជួសជុលភ្នែក សរសៃឈាមបេះដូង កោសិកាខួរក្បាល ប្រព័ន្ធសរសៃប្រសាទនិងតម្រងនោមរបស់អ្នកជំងឺទឹកនោមផ្អែមផងដែរ។
សូមមើលតើស្តឹមសែលជួយធ្វើឱ្យសុខភាពអ្នកជម្ងឺទឹកនោមផ្អែមប្រសើរឡើងយ៉ាងដូចម្តេច?
ជាដំបូងស្តឹមសែលទៅនិងជួសជុលលំពែង។ នៅខាងក្នុងលំពែងមានកោសិកាមួយប្រភេទដែលគេហៅថាកោសិកាបេតាដែលទទួលខុសត្រូវចំពោះការបញ្ចេញអរម៉ូនដែលគេហៅថាអាំងស៊ុយលីន។ អាំងស៊ុយលីនអ័រម៉ូនត្រូវបានបញ្ចេញនៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ អាំងស៊ុយលីនអាចរំញោចការទទួលរបស់កោសិកានិងអនុញ្ញាតឱ្យកោសិកាស្រូបយកជាតិស្កចេញពីឈាមនិងអនុញ្ញាតឱ្យកោសិកាដំណើរការបាន។
នៅពេលកោសិកាបេតា មិនអាចដំណើរការបានល្អដោយសារជំងឺទឹកនោមផ្អែម កម្រិតអាំងស៊ុយលីននិងជាតិស្កក្នុងឈាមមិនមានតុល្យភាព។ វាធ្វើអោយកំរិតជាតិស្កក្នុងឈាមកើនឡើងនិងធ្វើអោយទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ។ ស្តឹមសែលអាចជួសជុលកោសិកាបេតាក្នុងលំពែង។ ដូច្នេះកោសិកាបេតា អាចដំណើរការបានធម្មតានិងផលិតអាំងស៊ុយលីនម្តងទៀត។ នៅពេលកម្រិតអាំងស៊ុយលីននិងគ្លុយកូសមានតុល្យភាពជំងឺជាច្រើនដែលបានកើតឡើងដោយសារតែជាតិស្ករក្នុងឈាមខ្ពស់អាចបានប្រសើរឡើងនិងព្យាបាលបាន។
ស្តឹមសែលអាចជួសជុលមិនត្រឹមតែលំពែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងភ្នែករបស់អ្នកជំងឺទឹកនោមផ្អែមទៀតផង។
ដោយសារតែបញ្ហាភ្នែកភាគច្រើនកើតចេញពីជាតិស្ករក្នុងឈាមខ្ពស់។ ៨) កម្រិតជាតិស្ករក្នុងឈាមខ្ពស់ធ្វើឱ្យសរសៃឈាមក្នុងភ្នែកខ្សោយហើយវាអាចធ្វើឱ្យសសៃឈាមបែកផងដែរ។ នៅពេលដែលសសៃឈាមបែកឈាមនឹងចេញមកហើយធ្វើឱ្យគំហើញនៃជំងឺទឹកនោមផ្អែមស្រអាប់ហើយទីបំផុតពិការភ្នែក។
ចំពោះស្តឹមសែលពួកគេអាចធ្វើឱ្យសរសៃឈាមភ្នែកកាន់តែរឹងមាំនិងការពារពីការដាច់សរសៃឈាម។
ក្រៅពីភ្នែកកោសិកាដើមក៏អាចជួយបេះដូងនិងខួរក្បាលរបស់អ្នកជំងឺទឹកនោមផ្អែមបានដែរ។
ជាតិស្ករក្នុងឈាមខ្ពស់អាចធ្វើឱ្យសរសៃឈាមបេះដូងស្ទះនិងធ្វើឱ្យលំហូរឈាមទៅកាន់បេះដូងចុះខ្សោយ។ ដូច្នេះសាច់ដុំបេះដូងមិនអាចដំណើរការបានល្អទេ។ នៅពេលដែលស្ថានភាពកាន់តែធ្ងន់ធ្ងរ សាច់ដុំបេះដូងអាចស្លោកឬស្លាប់កើតឡើង។
ដូចគ្នាដែរនៅក្នុងខួរក្បាល។ នៅពេលដែលសសៃឈាមខួរក្បាលផ្ទុះឡើងដោយសារតែជាតិស្ករក្នុងឈាមខ្ពស់ឈាមនឹងហូរចូលខួរក្បាលហើយបើធ្ងន់ធ្ងរជាងនេះវាអាចធ្វើឱ្យអ្នកជំងឺស្លាប់បាន។
ស្តឹមសែលមានសមត្ថភាពជួសជុលសសៃឈាមបេះដូងនិងខួរក្បាល។
ម្យ៉ាងទៀតកោសិកាដើមក៏អាចជួយជួសជុលប្រព័ន្ធសរសៃប្រសាទរបស់អ្នកជំងឺទឹកនោមផ្អែមបានដែរ។
មានសរសៃឈាមច្រើននៅលើផ្ទៃសរសៃប្រសាទ។ នៅពេលដែលសរសៃឈាមរបស់សរសៃប្រសាទមានបញ្ហាដោយសារតែជំងឺទឹកនោមផ្អែមអ្នកជំងឺនឹងមានអារម្មណ៍ឈឺចាប់និងស្ពឹកនៅជើងនិងម្រាមដៃ។ ដូច្នេះអ្នកជំងឺនឹងមិនមានអារម្មណ៍អ្វីទេនៅពេលដែលគាត់បានរងរបួសនៅតំបន់ទាំងនេះ។ គាត់នឹងមិនថែរក្សាមុខរបួសទេព្រោះគាត់គ្មានអារម្មណ៍ដឹង។ ទីបំផុតអ្នកជំងឺនឹងឈានដល់ដំណាក់កាលនៃការកាត់ចេញ (កាត់ចុងដៃនិងជើង)
នៅពេលស្តឹមសែលជួសជុលសរសៃឈាមរបស់សរសៃប្រសាទនោះមានន័យថាប្រព័ន្ធសរសៃប្រសាទក៏ត្រូវបានជួសជុលផងដែរ។ ស្ពឹកនិងអារម្មណ៍ឈឺចាប់ក៏នឹងកាន់តែប្រសើរឡើងនិងប្រសើរឡើងដែរ។