Diseases June 23rd, 2021
រលាកពោះវៀនធំ (Colitis)
Colitis សំដៅទៅលើការរលាកនៃស្រទាប់ខាងក្នុងនៃពោះវៀនធំ។ វាគឺជាជម្ងឺទូទៅដែលកើតឡើងចំពោះមនុស្សគ្រប់ភេទនិងគ្រប់វ័យ។
មូលហេតុ
- ការបង្ករោគបណ្តាលមកពីបាក់តេរី វីរុសឬប៉ារ៉ាស៊ីត។
- ជំងឺរលាកពោះវៀនដូចជាជំងឺ Crohn ឬ ulcerative colitis។
- កង្វះលំហូរឈាមទៅកាន់ពោះវៀនធំ។
- អាឡែរហ្សីអាហារ។
រោគសញ្ញា
- រោគសញ្ញានៃជំងឺ colitis នឹងអាស្រ័យលើមូលហេតុរបស់វាប៉ុន្តែអាចរួមមាន៖
- ឈឺពោះ។
- ហើមពោះ។
- រាគមានសំបោរក្នុងលាមក។
- រោគសញ្ញាផ្សេងទៀតក៏អាចរួមមានៈ
- ក្តៅខ្លួននិងញាក់បណ្តាលមកពីការឆ្លងរោគ។
- អស់កម្លាំង។
រោគវិនិច្ឆ័យ
- ប្រវត្តិអ្នកជម្ងឺរួមមានរោគសញ្ញានិងប្រវត្តិវេជ្ជសាស្ត្រ។
- ការត្រួតពិនិត្យរាងកាយ។
- តេស្តឈាម។
- ការវិភាគលាមក។
- ការធ្វើតេស្តផ្សេងទៀតដូចជាការឆ្លុះពោះវៀនធំ, បារីយ៉ូម, CT scan, ការច្រឹបសាច់យកទៅមើល។ ល។
ការព្យាបាល
- ព្យាបាលមូលហេតុនៃជម្ងឺដូចជាចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចប្រសិនបើមានការឆ្លងបាក់តេរីឬព្យាបាលជំងឺ ulcerative colitis.។
- ព្យាបាលអាការៈដូចជាថ្នាំបំបាត់ការឈឺពោះ ថ្នាំប្រឆាំងនឹងរាគ ថ្នាំបន្ថយគ្រុនក្តៅ ដាក់សេរ៉ូមបង្រ្គប់ជាតិទឹកក្នុងករណីខ្វះជាតិទឹក ថ្នាំព្យាបាលជំងឺប៉ារ៉ាស៊ីត។ ល។
ការថែទាំខ្លួនឯង
- ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតដោយប្រុងប្រយ័ត្ននិងប្រើថ្នាំដែលត្រូវបានកំណត់។ កុំបញ្ឈប់ការប្រើថ្នាំដោយខ្លួនឯង។
- បរិភោគអាហារស្អាតនិងផឹកទឹកស្អាត។
- ជៀសវាងអាហារនិងទឹកដែលអាចបង្កឱ្យមានអាឡែរហ្សីឬរាគ។
- ផឹកទឹកឱ្យបានច្រើន។
- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
- រក្សាការណាត់ជួបវេជ្ជបណ្ឌិតទាំងអស់។
- Tags:
- Colitis, រលាកពោះវៀនធំ