Diseases July 5th, 2021

រោគសញ្ញារលាកពោះវៀនធំ (Inflammatory Bowel Syndrome)

រោគសញ្ញារលាកពោះវៀនធំ

រោគសញ្ញារលាកពោះវៀនធំ (Inflammatory Bowel Syndrome) គឺជាភាពមិនដំណើរការនៃផ្នែកខាងក្រោមនៃពោះវៀនដែលរួមមានផ្នែកខាងក្រោមនៃពោះវៀនតូចនិងពោះវៀនធំពោលគឺមានការកន្ត្រាក់ច្រើនពេក  ហើយងាយនឹងបង្កឡើងដោយអ្វីដែលអ្នកញ៉ាំដូចជាអាហារហឹរ  តែ  កាហ្វេឬពេលខ្លះស្ត្រេស។ រោគសញ្ញារលាកពោះវៀនត្រូវបានកំណត់ដោយការឈឺរមួលពោះ ឬមិនស្រួលក្រពះ  ពេលខ្លះអមដោយការផ្លាស់ប្តូរចលនាពោះវៀនដូចជាទល់លាមកឬរាគ។ រោគសញ្ញាទាំងនេះ កើតបាត់ៗ ប៉ុន្តែប្រហែលជាមិនបាត់ទាំងស្រុងទេ។

មូលហេតុ

មិនមានមូលហេតុណាមួយច្បាស់លាស់ចំពោះរោគសញ្ញារលាកពោះវៀនធំ នោះទេ  ប៉ុន្តែគេជឿថា វាមានអ្វីដែលទាក់ទងនឹងជំងឺនៃប្រព័ន្ធរំលាយអាហារ ឬប្រព័ន្ធសរសៃប្រសាទដែលជាប់ទាក់ទងនឹងបំពង់រំលាយអាហារដែលអាចបណ្តាលមកពីប្រភេទអាហារមួយចំនួន (អាហារហឹរតែកាហ្វេ ស្រា។ ) ឬស្ត្រេស។

រោគសញ្ញា

រោគសញ្ញារលាកពោះវៀនត្រូវបានកំណត់ជាចម្បងដោយការឈឺរមួលពោះ ដែលកើតមានដោយពេលៗ ហើយមានរយៈពេលយូរជាង ៦ ខែអមដោយការផ្លាស់ប្តូរទំលាប់នៃចលនាពោះវៀនដែលអាចត្រូវបានគេបែងចែកជាៈ

  • រាគ
  • ការទល់លាមក
  • រាគនិងទល់លាមក ឆ្លាស់គ្នា

ទោះជាយ៉ាងណាក៏ដោយត្រូវប្រាកដថាអ្នកមិនមានរោគសញ្ញាគ្រោះថ្នាក់ដូចជា៖ លាមកមានសំបោរឬឈាម  ការស្រកទំងន់  ស្លេក  ក្អួត  ទំហំលាមកកាន់តែតូចទៅៗ  មានអារម្មណ៍ថាអ្នកមិនបានបញ្ចេញលាមករបស់អ្នកឱ្យចេញអស់។

រោគវិនិច្ឆ័យ

ប្រសិនបើអ្នកមានរោគសញ្ញាដូច រលាកពោះវៀនធំដែលបានរៀបរាប់ខាងលើ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យ។ វេជ្ជបណ្ឌិតនឹងសួរព័ត៌មានរបស់អ្នករោគសញ្ញាលម្អិតនិងការពិនិត្យរាងកាយ។ ពេលខ្លះការធ្វើតេស្តិ៍នៅមន្ទីរពិសោធន៍គឺចាំបាច់ដែលរួមមានតេស្តឈាម  តេស្តលាមកនិងការធ្វើតេស្តផ្សេងៗទៀតបើចាំបាច់។

ការព្យាបាល

ដោយសារជំងឺនេះមិនមានមូលហេតុច្បាស់លាស់  ដូច្នេះការព្យាបាលគឺគ្រាន់តែជាការព្យាបាលតាមរោគសញ្ញា ឧទាហរណ៍ដូចជា ការប្រើថ្នាំបញ្ចុះលាមកប្រសិនអ្នកមានទលលាមក  ថ្នាំដែលបន្ថយការកន្ត្រាក់ពោះវៀនឬថ្នាំដើម្បីព្យាបាលជំងឺរាគរូស។ ល។ សូមកត់សម្គាល់ថាការព្យាបាលដោយរោគសញ្ញាមិនប៉ះពាល់ដល់មូលហេតុនៃជំងឺទេដូច្នេះអ្នកអាចជួប រោគសញ្ញាទាំងនោះម្តងហើយម្តងទៀតក្នុងពេលរយៈពេលណាមួយ។

ក្រៅពីថ្នាំ  ផ្នែកសំខាន់មួយផ្សេងទៀតនៃការព្យាបាលគឺការផ្លាស់ប្តូរឥរិយាបថជីវិតប្រចាំថ្ងៃដើម្បីគ្រប់គ្រងរោគសញ្ញា។ នេះរួមមាន៖

  • កែប្រែទំលាប់នៃការញ៉ាំអាហារ  ដូចជាញ៉ាំឱ្យបានទាត់ពេលវេលា  ជៀសវាងអាហារដែលមានជាតិខ្លាញ់ខ្ពស់  បរិភោគអាហារដែលមានជាតិសរសៃជៀសវាងបរិភោគច្រើនពេក។ ល។
  • ផឹកទឹកឱ្យបានច្រើន
  • ចៀសវាងការធុញថប់ពេកឬថប់បារម្
  • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
  • សម្រាកឱ្យបានគ្រប់គ្រាន់
  • ទៅបង្គន់ឱ្យបានឆាប់នៅពេលអ្នកចង់បត់ជើង