Diseases July 8th, 2021
ជំងឺរលាកលំពែង (Pancreatitis)
ជំងឺរលាកលំពែងគឺជាការរលាកនៅក្នុងលំពែងដែលអាចមានលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ
ជំងឺរលាកលំពែងស្រួចស្រាល់
ជំងឺរលាកលំពែងស្រួចស្រាល់គឺជាការហើមនិងរលាកលំពែងភ្លាមៗដែលបណ្តាលឱ្យខូចខាតជាលិកា។
- រោគសញ្ញានៃជំងឺរលាកលំពែងស្រួចស្រាល់៖
- ឈឺពោះធ្ងន់ធ្ងរនិងភ្លាមៗដែលចាក់ទៅផ្នែកខាងក្រោយហើយជាធម្មតាមានរយៈពេល ២-៣ ថ្ងៃ
- ចង្អោរនិងក្អួត
- គ្រុន
- ការធ្វើរោគវិនិច្ឆ័យរោគរលាកលំពែងស្រួចស្រាល់៖
- ការពិនិត្យមើលប្រវត្តិអ្នកជម្ងឺនិងការពិនិត្យរាងកាយ
- ការធ្វើតេស្តិ៍នៅមន្ទីរពិសោធន៍៖ ការធ្វើតេស្តិ៍ amylase and lipase
- ពិនិត្យអេកូ CT Scan
ជំងឺរលាកលំពែងរ៉ាំរ៉ៃ
ជំងឺរលាកលំពែងក្លាយទៅជារ៉ាំរ៉ៃនៅពេលដែលការរលាកលំពែងមិនជាសះស្បើយឬប្រសើរឡើងហើយកាន់តែអាក្រក់ទៅ ៗ ជាធម្មតាបណ្តាលមកពីកត្តាដូចជាការសេពគ្រឿងស្រវឹង។
- រោគសញ្ញានៃជំងឺរលាកលំពែងរ៉ាំរ៉ៃ
- ការឈឺពោះដែលអាចនឹងកើតបាត់ៗ ឬមានបន្ត
- លាមកមានពណ៌ស្លេកឬពណ៏ដីឥដ្ឋ លាមកមានខ្លាញ់ឬដូចខ្លាញ់
- ការសម្រកទម្ងន់ដែលមិនសមហេតុផល
- ការធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកលំពែងរ៉ាំរ៉ៃ
- ការពិនិត្យមើលប្រវត្តិអ្នកជម្ងឺនិងការពិនិត្យរាងកាយ
- ការធ្វើតេស្តិ៍នៅមន្ទីរពិសោធន៍៖ ការធ្វើតេស្តិ៍ amylase and lipase
- ការពិនិត្យអេកូដើម្បីពិនិត្យរកមូលហេតុផ្សេងទៀត ដូចជាគ្រួសក្នុងថង់ទឹកប្រមាត់
- CT Scan
កត្តាហានិភ័យនៃការរលាកលំពែង
- គ្រួសក្នុងថង់ទឹកប្រមាត់ដែលអាចរារាំងបំពង់លំពែងដែលបណ្តាលឱ្យរលាកលំពែងហើយទីបំផុតនាំឱ្យមានជំងឺរលាកលំពែង។
- ផឹកស្រាច្រើនជាប្រចាំ
- មនុស្សអាយុក្រោម ៣៥ ឆ្នាំដែលទទួលរងពីជំងឺរលាកលំពែងត្រូវបានគេណែនាំអោយធ្វើតេស្តហ្សែនព្រោះជំងឺរលាកលំពែងអាចកើតឡើងដោយសារការផ្លាស់ប្តូរ PRSS1, CFTR ឬ SPINK1 (មានឱកាស ២៥% ដែលជំងឺរលាកលំពែងអាចកើតឡើងពីការផ្លាស់ប្តូរហ្សែន) ។
ជំរើសនៃការព្យាបាល
- ជៀសវាងទទួលទានអាហារឬភេសជ្ជៈច្រើនពេកដើម្បីកាត់បន្ថយសម្ពាធការងាររបស់លំពែង
- ប្រើសេរ៉ូមដើម្បីការពារការខ្វះជាតិទឹកនិងរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនឱ្យបានសមរម្យ
- ប្រើថ្នាំបំបាត់ការឈឺចាប់
- ជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង
- ធ្វើការវះកាត់ថង់ប្រមាត់។ ប្រសិនបើជំងឺរលាកលំពែងត្រូវបានបង្កឡើងដោយជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ គ្រូពេទ្យអាចណែនាំឱ្យធ្វើការវះកាត់យកថង់ទឹកប្រមាត់ចេញ។
- Tags:
- Pancreatitis, ជំងឺរលាកលំពែង