Diseases August 17th, 2021
ការបាញ់កាំរស្មី (Radiation)
ការបាញ់កាំរស្មីគឺជាប្រភេទនៃការព្យាបាលដោយកាំរស្មីប្រើសម្រាប់ព្យាបាលជំងឺមហារីក។ ការបាញ់កាំរស្មីដោយប្រើថាមពលខ្ពស់គឺមានបំណងកំចាត់នូវកោសិការមហារីក។ ការប្រើកាំរស្មីសម្រាប់ព្យាបាលជំងឺមហារីកគឺផ្អែកទៅលើដំណាក់កាលរបស់ជំងឺ និងប្រភេទរបស់មហារីក និងសុខភាពរបស់អ្នកជំងឺផងដែរ។
ទីតាំង និងប្រភេទរបស់មហារីកដែលអាចជាគោលដៅសម្រាប់ការបាញ់កាំរស្មី មានដូចតទៅនេះ៖
- ក្បាល និងក – មហារីកច្រមុះ និងឆ្អឹងស៊ីនូស មហារីកច្រមុះ មហារីកមាត់ មហារីកក មហារីកបំពង់សំលេង មហារីកក្រពេញទឹកមាត់ និងមហារីកក្រពេញទីរ៉ូអ៊ីត
- ទ្រូង – មហារីកសួត មហារីកបំពង់អាហារ មហារីកកូនកណ្តុរ មហារីកសុដន់
- ពោះ – មហារីកក្រពះ មហារីកថ្លើម មហារីកលំពែង មហារីកតំរងនោម និងមហារីកកូនកណ្តុរ
- ពោះផ្នែកខាងក្រោម – មហារីកពោះវៀនធំ មហារីកប្លោកនោម មហារីកស្បួន មហារីកមាត់ស្បូន និងមហារីកក្រពេញប្រូស្តាត
ការព្យាបាលដោយបាញ់កាំរស្មីនៅក្បាល និងក
ការបាញ់កាំរស្មីនៅក្បាល និងកត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកដូចតទៅនេះ៖ មហារីកខួរក្បាល មហារីកច្រមុះ និងឆ្អឹងស៊ីនូស មហារីកច្រមុះ មហារីកមាត់ មហារីកក មហារីកបំពង់សំលេង មហារីកក្រពេញទឹកមាត់ និងមហារីកក្រពេញទីរ៉ូអ៊ីត។
ការព្យាបាលជាមួយការបាញ់កាំរស្មី
ក្បាល និងករបស់អ្នកជំងឺនឹងត្រូវបានដាក់ក្នុងស្ថានភាពដោយរុំជាមួយរបាំងប្លាស្ទិចដើម្បីទប់កនិងក្បាលឲ្យហ្នឹងក្នុងពេលទទួលការព្យាបាល។ វេជ្ជបណ្ឌិតនឹងអនុវត្តការព្យាបាលដោយបាញ់កាំរស្មីទៅតាមផែនការនៃការព្យាបាលដែលបានកំណត់ឡើង។ ប្រភេទនៃការបាញ់កម្មរស្មី និងរយៈពេលនៃការព្យាបាលនឹងខុសគ្នាដោយផ្អែកទៅលើបច្ចេកទេសដែលបានប្រើប្រាស់។ ការព្យាបាលដោយបាញ់កាំរស្មីចំណាយពេលប្រហែល១០នាទី ដោយបូករួមទាំងការរៀបចំអ្នកជំងឺផងដែរ ចំពោះទម្រង់ការអាចចំណាយពេលពី១៥ ទៅ ២៥នាទី។ការព្យាបាលដោយបាញ់កាំរស្មីគឺត្រូវអនុវត្តចំនួន៥ដងក្នុងមួយសប្តាហ៍ ដែលចំណាយសារុបទាំងអស់ប្រហែល៥ទៅ៨សប្តាហ៍ ដោយផ្អែកទៅលើប្រភេទរបស់មហារីក និងផែនការព្យាបាលដែលបង្កើតដោយវេជ្ជបណ្ឌិត។
ផលរំខានដែលជួបញឹកញាប់ និង ការព្យាបាល
ផលរំខាន | ការព្យាបាល |
ស្បែកឡើងក្រហម ស្ងួត ឬរមាស់ | – ត្រូវដាក់ស្បែកឲ្យត្រូវជាមួយខ្យល់ឲ្យបានច្រើនដែលអាចធ្វើទៅបាន ប៉ុន្តែចៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ។
– ស្បែកអាចដាក់ឲ្យត្រូវទឹកប៉ុន្តែត្រូវប្រាកដថាវាត្រូវបានជូតសម្ងួតជាមួយនឹងក្រណាត់ទន់។ – មិនត្រូវប្រើសាប៊ូ ទឹកអប់ ម្សៅ ឬគ្រឿសំអាងនានានៅលើស្បែក។ សូមលាបត្រឹមតែថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត។ |
ឈឺបំពង់ក ស្ងួតមាត់ ប្តូររសជាតិ | – ក្រេបទឹកឲ្យបានញឹកញាប់។
– ត្រូវរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ ដោយសំអាតធ្មេញរបស់អ្នកជាមួយច្រាសដុសធ្មេញទន់ៗ និងប្រើខ្សែសំអាតធ្មេញជាប្រចាំ។ សំអាតធ្មេញនូវរៀងរាល់ញាំអាហារហើយ។ ត្រូវចៀសវាងការសំអាតមាត់ដោយវត្ថុរាវមានក្លិនក្រអូបដែលដាក់លក់នៅហាង។ – ចៀសវាងជក់បារី ផឹកស្រា ញាំអាហារហិរ ឬអាហារសល់ ឬត្រជាក់ពេក។ ត្រូវញាំអាហារទន់ សាប និងចំអិនបានល្អដែលងាយស្រួលក្នុងការលេប។ – បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ |
អស់កម្លាំង | – ត្រូវសំរាកឲ្យច្រើនដែលអាចធ្វើទៅបាន។
– ត្រូវបរិភោគអាហារដែលមានអាហាររូបត្ថម្ភ – ត្រូវកាត់បន្ថយស្រ្តេស។ – ការអស់កម្លាំងជាទូទៅនឹងបាត់ទៅវិញសន្សឹមៗដោយឯកឯងបន្ទាប៉ពីការព្យាបាលដោយបាញ់កាំរស្មីត្រូវបានបញ្ចប់។បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ |
ចំណាំ៖ ផលរំខានដ៍ទៃទៀតអាចកើតឡើងនៅកន្លែងគោលដៅដែលទទួលការបញ្ចាំងកាំរស្មី តែវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលបញ្ជូនទៅដោយសួរគាត់នូវសំណួរ និងចម្ងល់ទាំងឡាយ។
ការព្យាបាលដោយបាញ់កាំរស្មីនៅទ្រូង
ការបាញ់កាំរស្មីនៅទ្រូងត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកដូចតទៅនេះ៖ មហារីកសួត មហារីកបំពង់អាហារ មហារីកកូនកណ្តុរ មហារីកសុដន់។
ការព្យាបាលជាមួយការបាញ់កាំរស្មី
ក្នុងពេលកំពុងព្យាបាលដោយការបាញ់កាំរស្មីអ្នកជំងឺត្រូវនៅតែគេង អាចសុំឲ្យអ្នកជំងឺដាក់ដៃរបស់គាត់នៅក្រោមក្បាល ឬដាក់វានៅចំហៀងសងខាង។ អ្នកជំងឺគួរតែដកដង្ហើមធម្មតា។ ការព្យាបាលដោយបាញ់កាំរស្មីចំណាយពេលប្រហែល១០នាទី ដោយបូករួមទាំងការរៀបចំអ្នកជំងឺផងដែរ ចំពោះទម្រង់ការអាចចំណាយពេលពី១៥ ទៅ ២៥នាទី។ការព្យាបាលដោយបាញ់កាំរស្មីគឺត្រូវអនុវត្តចំនួន៥ដងក្នុងមួយសប្តាហ៍ ដែលចំណាយសារុបទាំងអស់ប្រហែល៥ទៅ៨សប្តាហ៍ ដោយផ្អែកទៅលើប្រភេទរបស់មហារីក និងផែនការព្យាបាលដែលបង្កើតដោយវេជ្ជបណ្ឌិត។
ផលរំខានដែលជួបញឹកញាប់ និង ការព្យាបាល
ផលរំខាន | ការព្យាបាល |
ស្បែកឡើងក្រហម ស្ងួត ឬរមាស់ | – ត្រូវដាក់ស្បែកឲ្យត្រូវជាមួយខ្យល់ឲ្យបានច្រើនដែលអាចធ្វើទៅបាន ប៉ុន្តែជៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ។
– ស្បែកអាចដាក់ឲ្យត្រូវទឹកប៉ុន្តែត្រូវប្រាកដថាវាត្រូវបានជូតសម្ងួតជាមួយនឹងក្រណាត់ទន់។ – មិនត្រូវប្រើសាប៊ូ ទឹកអប់ ម្សៅ ឬគ្រឿសំអាងនានានៅលើស្បែក។ សូមលាបត្រឹមតែថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត។ |
ឈឺពេលលេប | – ត្រូវញាំអាហាររាវ ឬទន់ និងក្រេបទឹកឲ្យបានញឹកញាប់។ បើសិនមិនមានលទ្ធភាពញាំបានទាល់តែសោះត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់ |
ក្អកស្ងួត | – ក្រេបទឹកឲ្យបានញឹកញាប់។ បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ |
អស់កម្លាំង | – ត្រូវសំរាកឲ្យច្រើនដែលអាចធ្វើទៅបាន។
– ត្រូវបរិភោគអាហារដែលមានអាហាររូបត្ថម្ភ – ត្រូវកាត់បន្ថយស្រ្តេស។ – ការអស់កម្លាំងជាទូទៅនឹងបាត់ទៅវិញសន្សឹមៗដោយឯកឯងបន្ទាប៉ពីការព្យាបាលដោយបាញ់កាំរស្មីត្រូវបានបញ្ចប់។បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ |
ចំណាំ៖ ផលរំខានដ៍ទៃទៀតអាចកើតឡើងនៅកន្លែងគោលដៅដែលទទួលការបញ្ចាំងកាំរស្មី តែវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលបញ្ជូនទៅដោយសួរគាត់នូវសំណួរ និងចម្ងល់ទាំងឡាយ។
ការព្យាបាលដោយបាញ់កាំរស្មីនៅពោះ
ការបាញ់កាំរស្មីនៅពោះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកដូចតទៅនេះ៖ មហារីកក្រពះ មហារីកថ្លើម មហារីកលំពែង មហារីកតំរងនោម និងមហារីកកូនកណ្តុរ។
ការព្យាបាលជាមួយការបាញ់កាំរស្មី
នៅពេលព្យាបាលអ្នកជំងឺគួរឲ្យគាត់ដេកនិងនៅតែដកដង្ហើមធម្មតា។ វេជ្ជបណ្ឌិតឯកទេសខាងវិទ្យុសាស្ត្រនឹងរៀចបំកែសម្រួលស្ថានភាពអ្នកជំងឺ និងទីកន្លែងសម្រាប់ការបាញ់កាំរស្មីនេះដោយផ្អែកទៅលើផែនការព្យាបាលដែលបានបង្កើត។ ការបាញ់កាំរស្មីនឹងត្រូវបានអនុវត្តតាមបច្ចេកទេសដែលបានបញ្ជាក់យ៉ាងច្បាស់ផែនការព្យាបាល។ ការព្យាបាលដោយបាញ់កាំរស្មីចំណាយពេលប្រហែល១០នាទី ដោយបូករួមទាំងការរៀបចំអ្នកជំងឺផងដែរ ចំពោះទម្រង់ការនេះអាចចំណាយពេលពី១៥ ទៅ ២៥នាទី។ការព្យាបាលដោយបាញ់កាំរស្មីគឺត្រូវអនុវត្តចំនួន៥ដងក្នុងមួយសប្តាហ៍ ដែលចំណាយសារុបទាំងអស់ប្រហែល៥ ទៅ៨សប្តាហ៍ ដោយផ្អែកទៅលើប្រភេទរបស់មហារីក និងផែនការព្យាបាលដែលបង្កើតដោយវេជ្ជបណ្ឌិត។
ផលរំខានដែលជួបញឹកញាប់ និង ការព្យាបាល
ផលរំខាន | ការព្យាបាល |
ស្បែកឡើងក្រហម ស្ងួត ឬរមាស់ | – ត្រូវដាក់ស្បែកឲ្យត្រូវជាមួយខ្យល់ឲ្យបានច្រើនដូចដេលអាចធ្វើទៅបាន ប៉ុន្តែចៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ។
– ស្បែកអាចដាក់ឲ្យត្រូវទឹកប៉ុន្តែត្រូវប្រាកដថាវាត្រូវបានជូតសម្ងួតជាមួយនឹងក្រណាត់ទន់។ – មិនត្រូវប្រើសាប៊ូ ទឹកអប់ ម្សៅ ឬគ្រឿសំអាងនានានៅលើស្បែក។ សូមលាបត្រឹមតែថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត។ |
មានចង្អោ ពី២ទៅ៣ដងបន្ទាប់ពីបាញ់កាំរស្មីរួច | – ត្រូវចៀសវាងញាំអាហារពី ២ទៅ៣ម៉ោងនៅមុនការព្យាបាលដោយបាញ់កាំរស្មី ឬញាំអាហារទន់។ ការនេះវានឹងជួយកាត់បន្ថយការចង្អោដែលអាចមានតាមក្រោយ។ |
ក្អួត | – ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យចេញវេជ្ជបញ្ជាសម្រាប់ថ្នាំប្រឆាំងការក្អួត។ |
រាកបន្ទាប់ពី ២ទៅ៣សប្តាហ៍បន្ទាប់ពីបាញ់កាំរស្មីហើយ | – ត្រូវបរិភោគអាហារដែលមានជាតិសរសៃទាប និងជៀសវាងញាំបន្លែឆៅ និងផ្លែឈើមិនទាន់ទុំ។ អ្នកជំងឺអាចញាំបន្លែឆ្អិន និងផ្លែទុំមែនទែន។
– ជៀសវាងញាំអាហារដែលមានជាតិខ្លាញ់និងឆា ទឹកដោះគោ និងអាហារដែលមានរសជាតិខ្លាំង និងស្រា។ – សូមផឹកទឹកឲ្យបានច្រើន។ – បើសិនមានរាកធ្ងន់ធ្ងរ សូមធ្វើការទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ |
អស់កម្លាំង | – ត្រូវសំរាកឲ្យច្រើនដែលអាចធ្វើទៅបាន។
– ត្រូវបរិភោគអាហារដែលមានអាហាររូបត្ថម្ភ – ត្រូវកាត់បន្ថយស្រ្តេស។ – ការអស់កម្លាំងជាទូទៅនឹងបាត់ទៅវិញសន្សឹមៗដោយឯកឯងបន្ទាប៉ពីការព្យាបាលដោយបាញ់កាំរស្មីត្រូវបានបញ្ចប់។ បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ |
ចំណាំ៖ ផលរំខានដ៍ទៃទៀតអាចកើតឡើងនៅកន្លែងគោលដៅដែលទទួលការបញ្ចាំងកាំរស្មី តែវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលបញ្ជូនទៅដោយសួរគាត់នូវសំណួរ និងចម្ងល់ទាំងឡាយ។
ការព្យាបាលដោយបាញ់កាំរស្មីនៅពោះផ្នែកខាងក្រោម
ការបាញ់កាំរស្មីនៅពោះផ្នែកខាងក្រោមត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកដូចតទៅនេះ៖ មហារីកពោះវៀនធំ មហារីកប្លោកនោម មហារីកស្បួន មហារីកមាត់ស្បូន និងមហារីកក្រពេញប្រូស្តាត។
ការព្យាបាលជាមួយការបាញ់កាំរស្មី
នៅពេលព្យាបាលអ្នកជំងឺគួរឲ្យគាត់ដេកនិងនៅតែដកកង្ហើមធម្មតា។ វេជ្ជបណ្ឌិតឯកទេសខាងវិទ្យុសាស្ត្រនឹងរៀចបំកែសម្រួលស្ថានភាពអ្នកជំងឺ និងទីកន្លែងសម្រាប់ការបាញ់កាំរស្មីនេះដោយផ្អែកទៅលើផែនការព្យាបាលដែលបានបង្កើត។ ការបាញ់កាំរស្មីនឹងត្រូវបានអនុវត្តតាមបច្ចេកទេសដែលបានបញ្ជាក់យ៉ាងច្បាស់ផែនការព្យាបាល។ ការព្យាបាលដោយបាញ់កាំរស្មីចំណាយពេលប្រហែល១០នាទី ដោយបូករួមទាំងការរៀបចំអ្នកជំងឺផងដែរ ចំពោះទម្រង់ការនេះអាចចំណាយពេលពី១៥ ទៅ ២៥នាទី។ការព្យាបាលដោយបាញ់កាំរស្មីគឺត្រូវអនុវត្តចំនួន៥ដងក្នុងមួយសប្តាហ៍ ដែលចំណាយសារុបទាំងអស់ប្រហែល៥ ទៅ៨សប្តាហ៍ ដោយផ្អែកទៅលើប្រភេទរបស់មហារីក និងផែនការព្យាបាលដែលបង្កើតដោយវេជ្ជបណ្ឌិត។
ផលរំខានដែលជួបញឹកញាប់ និង ការព្យាបាល
ផលរំខាន | ការព្យាបាល |
ស្បែកឡើងក្រហម ស្ងួត ឬរមាស់ | – ត្រូវដាក់ស្បែកឲ្យត្រូវជាមួយខ្យល់ឲ្យបានច្រើនដូចដេលអាចធ្វើទៅបាន ប៉ុន្តែចៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ។
– ស្បែកអាចដាក់ឲ្យត្រូវទឹកប៉ុន្តែត្រូវប្រាកដថាវាត្រូវបានជូតសម្ងួតជាមួយនឹងក្រណាត់ទន់។ – មិនត្រូវប្រើសាប៊ូ ទឹកអប់ ម្សៅ ឬគ្រឿសំអាងនានានៅលើស្បែក។ សូមលាបត្រឹមតែថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត។ |
បត់ជើងតូចឈឺ ឬញឹកញាប់ | – សូមផឹកទឹកឲ្យបានច្រើន ជាពិសេសទឹកផ្លែឈើដែលមានជាតិអាស៊ីតតិច។
– កុំទប់នោម។ |
រាក ឬមានអារម្មណ៍ថាមានកូរពោះបន្ទាន់ | – ត្រូវបរិភោគអាហារដែលមានជាតិសរសៃទាប និងជៀសវាងញាំបន្លែឆៅ និងផ្លែឈើមិនទាន់ទុំ។ អ្នកជំងឺអាចញាំបន្លែឆ្អិន និងផ្លែទុំមែនទែន។
– ជៀសវាងញាំអាហារដែលមានជាតិខ្លាញ់និងឆា ទឹកដោះគោ និងអាហារដែលមានរសជាតិខ្លាំង និងស្រា។ – សូមផឹកទឹកឲ្យបានច្រើន។ – បើសិនមានរាកធ្ងន់ធ្ងរ សូមធ្វើការទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ |
មានកូរពោះញឹកញាប់ពី ២ទៅ៤សប្តាហ៍បន្ទាប់ពីបាញ់កាំរស្មីហើយ | – សូមធ្វើការទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់ បើសិនមានទល់លាមក ឬមានកូពោះញឹកញាប់។ |
អស់កម្លាំង | – ត្រូវសំរាកឲ្យច្រើនដែលអាចធ្វើទៅបាន។
– ត្រូវបរិភោគអាហារដែលមានអាហាររូបត្ថម្ភ – ត្រូវកាត់បន្ថយស្រ្តេស។ – ការអស់កម្លាំងជាទូទៅនឹងបាត់ទៅវិញសន្សឹមៗដោយឯកឯងបន្ទាប៉ពីការព្យាបាលដោយបាញ់កាំរស្មីត្រូវបានបញ្ចប់។ បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ |
ចំណាំ៖ ផលរំខានដ៍ទៃទៀតអាចកើតឡើងនៅកន្លែងគោលដៅដែលទទួលការបញ្ចាំងកាំរស្មី តែវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលបញ្ជូនទៅដោយសួរគាត់នូវសំណួរ និងចម្ងល់ទាំងឡាយ។
ការតាមដានលទ្ធផលនៃការព្យាបាល
អំឡុងពេលព្យាបាលដោយការបាញ់កាំរស្មី វេជ្ជបណ្ឌិតឯកទេសផ្នែកវិទ្យុសាស្រ្តនឹងធ្វើការប៉ាន់ប្រមាណលទ្ធភលនៃការព្យបាលនូវរាល់សប្តាហ៍ និងចាត់ចែងនូវផលរំខានដេលកើតមានឡើង។ លើសពីនេះទៅទៀតអ្នកជំងឺអាចត្រូវការធ្វើការតាមដានតេស្តឈាមផងដែរ។ អ្នកជំងឺដែលទទួលរងនូវផលរំខានធ្ងន់ធ្ងរអាចត្រូវបញ្ឈប់ការព្យាបាលឬក៍ឲ្យសម្រាកពេទ្យដើម្បីតាមដាន ឬអាចឲ្យថ្នាំដើម្បីបន្ថយស្ថានភាព ដោយពឹងផ្អែកទៅលើអនុសាស្ត្ររបស់វេជ្ជបណ្ឌិត។
បន្ទាប់ពីការព្យាបាលដោយការបាញ់កាំរស្មីបានបញ្ជប់ហើយ អ្នកជំងឺត្រូវតែបន្តធ្វើតាមទម្រង់ការដដែល ដូចពួកគាត់ធ្វើនៅអំឡុងពេលបាញ់កាំរស្មីដោយយ៉ាងហោចណាស់ពី២ទៅ៣សប្តាហ៍។ ២ឬ៣សប្តាហ៍បន្ទាប់ពីការព្យាបាលបានបញ្ចប់ វេជ្ជបណ្ឌិតនឹងកាលវិភាគសម្រាប់ការវិលត្រឡប់មកតាមដានបន្តលើលទ្ធផលនៃការព្យាបាល។ បន្ទាប់ពីនោះមកការណាត់ជួបវេជ្ជបណ្ឌិត នឹងត្រូវបានណាត់នូវរៀងរាល់១ទៅ៣ខែម្តង ដោយផ្អែកទៅលើការព្យាបាល និងដំណើរការរបស់វា។ បន្ទាប់មក ការណាត់ជួបរាងឆ្ងាយជាងមុន គឺនូវរៀងរាល់៤ទៅ៦ខែសម្រាប់រយៈពេល៥ឆ្នាំ បើសិនបន្ទាប់ពី៥ឆ្នាំ អ្នកជំងឺមិនមានបញ្ចេញសញ្ញានៃជំងឺ ការណាត់ជួបនឹងធ្វើឡើងនូវរៀងរាល់មួយឆ្នាំម្តង។
- Tags:
- Radiation, ការបាញ់កាំរស្មី