Diseases August 19th, 2021
ការព្យាបាលចំគោលដៅចំពោះជំងឺមហារីក (Targeted Therapy for Cancer)
ការព្យាបាលចំគោលដៅចំពោះគឺជាការព្យាបាលមហារីកដែលជាពិសេសបំផ្លាញកោសិកាមហារីកដោយប្រើថ្នាំ ឬសារធាតុដ៏ទៃទៀតដើម្បីកាត់ផ្តាច់សញ្ញាសារធាតុគីមីនៅលើផ្ទៃរបស់កោសិការដែលជាកន្លែងលូតលាស់ និងចែកចាយរបស់កោសិការមហារីកដែលបានចាប់ផ្តើម។
ប្រភេទមហារីកដែលអាចព្យាបាលបានដោយការព្យាបាលចំគោលដៅ
នៅពេលបច្ចុប្បន្ននេះ ការព្យាបាលចំគោលដៅអាចត្រូវបានប្រើដើម្បីព្យាបាលប្រភេទមហារីកជាច្រើន រួមមាន៖
- មហារីកសួត
- មហារីកថ្លើម
- មហារីកតំរងនោម
- មហារីកពោះវៀនធំ
- មហារីកដោះ
- មហារីកក្រពេញបន្តពូជរបស់ស្ត្រី
- មហារីកក្បាល និងក
- មហារីកកូនកណ្តុរ
ប្រភេទនៃការព្យាបាលចំគោលដៅ
មានថ្នាំ២ប្រភេទសំខាន់ៗសម្រាប់ប្រើក្នុងការព្យាបាលចំគោលដៅ៖
- Monoclonal Antibodies: ជាទូទៅវាធ្វើការដោយទប់ស្កាត់នៅកន្លែងដែលត្រូវបំផ្លាញនៅផ្លែកខាងក្រៅ ឬនៅលើរបស់កោសិកាមហារីក ដោយហេតុនោះ ការសម្លាប់កោសិកា ឬការឃាត់ឃាំងមិនឲ្យមានការបំបែកខ្លួនរបស់កោសិកា ឬមានការលូតលាស់។ ថ្នាំ monoclonal antibodies ខ្លះមានសម្ភារៈវិទ្យុសកម្មដែលភ្ជាប់ជាមួយវាដើម្បីជួយជម្រុញប្រសិទ្ធភាពរបស់វាក្នុការបំផ្លាញកោសិកាមហារីក។ ជាទូទៅ Monoclonal antibodies ត្រូវបានប្រើប្រាស់ដោយចាក់បញ្ចូលទៅក្នុងសរសៃវ៉ែន។
- Small Molecules: ថ្នាំមានឈ្មោះថា “small-molecule drugs” អាចបំបែកភ្នាសរបស់កោសិកាដើម្បីធ្វើអន្តរកម្មជាមួយកន្លែងដែលត្រូវបំផ្លាញទាំងផ្នែកខាងក្នុង និងនៅលើផ្ទៃរបស់កោសិកាមហារីក។ ជាទូទៅថ្នាំ Small molecule ប្រើសម្រាប់ការព្យាបាលចំគោលដៅដែលត្រូវលេបតាមមាត់។
យន្តការនៃសកម្មភាពសម្រាប់ថ្នាំទាំងនោះនឹងផ្លាស់ប្តូរអាស្រ័យទៅលើដំណើរការលូតលាស់នៃកោសិការមហារីកដែលជាក់ច្បាស់ត្រូវបំផ្លាញ។
គោលដៅនៃការព្យាបាលចំគោលដៅសម្រាប់ជំងឺមហារីក
នៅពេលព្យាបាលមហារីកដោយប្រើវិធីសាស្ត្រការព្យាបាលចំគោលដៅ ទោះបីប្រើទោលតែឯង ឬបូករួមបញ្ចូលជាមួយការព្យាបាលដ៏ទៃទៀត ដូចជា ការព្យាបាលដោយថ្នាំគីមី ឬព្យាបាលដោយកាំរស្មី គោលដៅនៃការព្យាបាលអាស្រ័យគឺទៅលើប្រភេទ និងដំណាក់កាលរបស់មហារីកត្រូវតាមគោលដៅដូចតទៅ៖
- ដើម្បីព្យាបាលមហារីកអោយជា
- ហាមឃាត់ការលូតលាស់របស់កោសិការមហារីក
- ដើម្បីបំផ្លាញកោសិការមហារីកដែលមានសមត្ថភាពធ្វើការសាយភាយទៅផ្នែកដ៏ទៃទៀតនៃរាងកាយ
- ដើម្បីជួយបន្ថយរោគសញ្ញាដែលបណ្តាលមកពីជំងឺមហារីក
របៀបនៃការព្យាបាលចំគោលដៅធ្វើការ
ដោយសារការប្រើប្រាស់ការព្យាបាលនៃការព្យាបាលចំគោលដៅចំពោះជំងឺមហារីកដែលមានប្រភេទជាក់លាក់តម្រូវឲ្យកោសិកាអ្នកជំងឺមហារីកបានទទួល ឬគោលដៅជាក់ច្បាស់ដែលនឹងឆ្លើយតបចំពោះថ្នាំ។ មុននឹងទទួលការព្យាបាល អ្នកជំងឺតម្រូវឲ្យមានការធ្វើតេស្ត ដើម្បីរកមើលថាមានវត្តមានហ្សែន (Gene) ឬកន្លែងទទួលត្រឹមត្រូវ(receptor) និងមានលទ្ធភាពទទួលការព្យាបាលជាមួយការព្យាបាលចំគោលដៅ។
ពេលវេលាព្យាបាល
ជាទូទៅ ការព្យាបាលចំគោលដៅ និងរយៈពេលនៃការព្យាបាលផ្អែកទៅលើប្រភេទមហារីកនិងទីតាំងដែលស្ថិតនៅ គោលដៅនៃការព្យាបាល ថ្នាំដែលត្រូវប្រើ ការឆ្លើយតបរបស់រាងកាយអ្នកជំងឺជាមួយការព្យាបាល។ វេជ្ជបណ្ឌិតនឹងធ្វើការប៉ាន់ប្រមាណ និងកំណត់ផែនការព្យាបាលឲ្យបានសមរម្យសម្រាប់អ្នកជំងឺម្នាក់ៗដាច់ដោយឡែក។
ផលរំខានដែលអាចកើតមាន
ទោះបីការព្យាបាលចំគោលដៅមិនមានប៉ះពាល់ដល់រាងកាយដូចការព្យាបាលដោយប្រើប្រាស់ថ្នាំគីមីតាមស្តង់ដានៃក្តី តែវានៅតែអាចបណ្តាលឲ្យមានផលរំខានខ្លះដែរ។ ផលរំខានទាំងនេះអាចមានលក្ខណៈខុសគ្នាដោយផ្អែកទៅលើប្រភេទនិងកម្រិតនៃការព្យាបាលចំគោលដៅដែលអ្នកជំងឺបានទទួល។ ផលរំខានជារួមដូចជា៖
- បញ្ហាស្បែក ដូចជា ការចេញកន្ទួល ឬរលាកស្បែក
- រាក
- បញ្ហាបេះដូង
- បញ្ហាថ្លើម
- បញ្ហាតំរងនោម
- លើសសម្ពាធឈាម
ដូច្នេះ គ្រប់អ្នកជំងឺដែលកំពុងទទួលការព្យាបាលចំគោលដៅគួរតម្រូវឲ្យមានព័ត៌មានលម្អិតដោយផ្អែកទៅលើសក្កដានុពលរបស់ផលរំខាន និងត្រូវស្វែងរកការយកចិត្តទុកដាក់ជាពិសេសបន្ទាន់បំផុតប្រសិនបើមានរោគសញ្ញាកើតឡើង។
ការវិវត្តន៏ និងការតាមដានបន្ត
អ្នកជំងឺគួរជួបវេជ្ជបណ្ឌិតរបស់ពួកគេសម្រាប់ធ្វើការណាត់ជួបដើម្បីធ្វើការតាមដានបន្តចំពោះដំណើរការវិវត្តន៏របស់ការព្យាបាល ដោយផ្អែកទៅលើការព្យាបាលដែលឆ្លើយតបរបស់រាងកាយ និងសុវត្ដិភាពនៃការប្រើប្រាស់ថ្នាំបន្ត។