Diseases May 17th, 2024

ជំងឺរលាកសន្លាក់ជង្គង់

ជំងឺរលាកសន្លាក់ជង្គង់

៥ យ៉ាង គួរ ដឹង អំពី ជំងឺ រលាក សន្លាក់ ជង្គង់
1. រោគសញ្ញា៖ ជម្ងឺរលាកសន្លាក់ជង្គង់ជាទូទៅមានការឈឺចាប់ រឹងសន្លាក់ និងហើម។ នៅពេលដែលជំងឺកាន់តេវិវត្តទៅមុខ មុខងារសន្លាក់អាចចុះខ្សោយ ដែលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ។

2. ប្រភេទ៖ ជំងឺរលាកសន្លាក់ឆ្អឹង គឺជាប្រភេទទូទៅបំផុត ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចាស់។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid arthritis) ជាជំងឺអូតូអ៊ុយមីន និងជំងឺរលាកសន្លាក់ក្រោយរបួសដែលបណ្តាលមកពីរបួសសន្លាក់គឺជាមូលហេតុផងដែរ។

3. កត្តាហានិភ័យ៖ អាយុ ហ្សែន ភាពធាត់ របួសសន្លាក់ និងភេទ (ច្រើនតែកើតមានចំពោះស្ត្រី) គឺជាកត្តាដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺរលាកសន្លាក់ជង្គង់។

4. ការធ្វើរោគវិនិច្ឆ័យ៖ ការធ្វើរោគវិនិច្ឆ័យរួមមាន ការសាកសួរប្រវត្តិវេជ្ជសាស្ត្រ ការពិនិត្យរាងកាយ ការថតរូបភាព (X-rays, MRI) និងជួនកាលបូបទឹកសន្លាក់យកទៅវិភាគ។ ការរកឃើញទាន់ពេលវេលាគឺមានសារៈសំខាន់សម្រាប់ការព្យាបាលប្រកបដោយប្រសិទ្ធភាព។

5. ការព្យាបាល៖ ការព្យាបាលផ្តោតលើការបន្ថយរោគសញ្ញា និងការរក្សាមុខងារសន្លាក់។ នេះអាចរួមបញ្ចូលការកែប្រែរបៀបរស់នៅ ការព្យាបាលដោយចលនា ការព្យាបាលដោយថ្នាំ និងក្នុងករណីធ្ងន់ធ្ងរ ជម្រើសនៃការវះកាត់ដូចជាការប្តូរសន្លាក់ជាដើម។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ក៏អាចជួយរក្សាភាពបត់បែននៃសន្លាក់ និងកាត់បន្ថយការឈឺចាប់ផងដែរ។