Diseases July 14th, 2021
ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ (Atrial fibrillation)
ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ (Atrial fibrillation ឬហៅថាAF ឬ A-Fib) គឺជាប្រភេទជំងឺចង្វាក់បេះដូងមិនប្រក្រតី ដែលជួបប្រទះញឹកញាប់ជាងគេ ដែលកើតឡើង 1-2% នៃចំនួនប្រជាជនទូទៅ។ ទោះជាយ៉ាងណាវាជាបញ្ហាមួយដែលកើនឡើងទៅតាមអាយុប្រមាណ 5-15% នៃមនុស្សអាយុ 80-90 ឆ្នាំដែលរងផលប៉ះពាល់។ វាមានការកើនឡើងហានិភ័យក្នុងចំណោមមនុស្សដែលមានជំងឺបេះដូង រួមបញ្ចូលទាំងការរលាកនៃភ្នាសជុំវិញបេះដូង (Pericarditis) ជំងឺសាច់ដុំបេះដូង (Cardiomyopathy) ប្រឹសបេះដូងមិនប្រក្រតីឬ មានភាពមិនប្រក្រតីបេះដូងពីកំណើត។
- ចង្វាក់បេះដូងញ័រនៅថតខាងលើគឺជាអ្វី?
- មូលហេតុនៃចង្វាក់បេះដូងញ័រនៅថតខាងលើ
- ប្រភេទនៃចង្វាក់បេះដូងញ័រនៅថតខាងលើ
- រោគសញ្ញានៃចង្វាក់បេះដូងញ័រនៅថតខាងលើ
- ការធ្វើតេស្តនិងការធ្វើរោគវិនិច្ឆ័យចង្វាក់បេះដូងញ័រនៅថតខាងលើ
- ជម្រើសការព្យាបាលចង្វាក់បេះដូងញ័រនៅថតខាងលើ
ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើគឺជាអ្វី?
ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ កើតឡើងនៅពេលដែលអគ្គិសនីនៅបេះដូងថតលើ (atrium) ដែលធ្វើឲ្យបេះដូងថតលើលោតលឿនខុសធម្មតាធ្វើឲ្យចង្វាក់បេះដូងមិនទៀងទាត់និងមិនប្រក្រតី។ ជាលទ្ធផលនាំឲ្យបេះដូងមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ ឬ មិនចេញអស់ពីបេះដូងថតលើជាមួយនឹងការកន្ត្រាក់ម្តងៗ។ ប្រសិនបើមិនបានព្យាបាលឲ្យបានត្រឹមត្រូវវាអាចនាំទៅរកការខ្សោយបេះដូង។ អ្នកដែលមាន ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ មានហានិភ័យខ្ពស់ជាង 5ដងធៀបនឹងអ្នកអ្នកធម្មតា នឹងមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរដល់អាយុជីវិតដែលស្ថានភាពនេះអាចមានឈាមកកដែលធ្វើអោយស្ទះលំហូឈាមទៅផ្គត់ផ្គង់ទៅខួរក្បាល។
មូលហេតុនៃចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ
- ជំងឺបេះដូងដូចជា គាំងបេះដូងពីការស្ទះសរសៃឈាមបេះដូង (ជំងឺសរសៃឈាមបេះដូង ឬស្លោកសាច់ដុំបេះដូងស្រួចស្រាល់) ប្រឹសបេះដូងមិនធម្មតា ជំងឺសាច់ដុំបេះដូងឬរលាកសាច់ដុំបេះដូង សម្ពាធឈាមខ្ពស់ (Hypertension) និងការរលាកនៃភ្នាសជុំវិញបេះដូង (pericarditis)
- ជំងឺផ្សេងទៀតរួមបញ្ចូលទាំងមុខងារនៃការធ្វើការហួសហេតុរបស់ក្រពេញទីរ៉ូអ៊ីត (hyperthyroidism) និងជំងឺសួតដូចជាខ្យល់ដក់ក្នុថដង់សួត (Emphysema) មេរោគចូលក្នុងឈាមធ្ងន់ធ្ងរ ផលវិបាកក្រោយការវះកាត់ ជម្ងឺហូរឈាមខួរក្បាលនិងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- មូលហេតុមួយចំនួនទៀតដោយមិនដឹងមូលហេតុច្បាស់លាស់
ប្រភេទនៃចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ
- ធ្វើរោគវិនិច្ឆ័យដំបូងចំពោះ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ៖ នៅពេលដែលចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ ត្រូវបានរកឃើញជាលើកដំបូង វាត្រូវបានចាត់ថ្នាក់ជាចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើដំបូង។ វាទើបកើតថ្មីលើកដំបូង មិនដែលមានពីមុនមកទេ គេហៅម៉្យាងទៀតថា ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ ស្រួចស្រាល់ ដែលជាបញ្ហាជួប្រទះញឹកញាប់ជាងគេបន្ទាប់ពីវះកាត់បេះដូងរួច។ បើវាកើតមានឡើងច្រើនជាងម្តងនោះគេចាត់ថ្នាក់ជា Paroxysmal Atrial fibrillation និងតម្រូវឲ្យមានការព្យាបាល។
- Paroxysmal Atrial fibrillation: ក្នុងករណីនេះ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើកើតឡើង ភ្លាមៗហើយបាត់ទៅវិញដោយខ្លួនឯង ។ ភាគច្រើនវាបាត់ទៅវិញក្នុងរយៈពេលមិនយូរជាង 24 ម៉ោងបើទោះជាវាអាចកើតរហូតដល់ទៅ7ថ្ងៃក៏ដោយ។
- ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើជាប់បន្ត៖ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើនេះមានរយៈពេលច្រើន ជាង 7 ថ្ងៃឬមិនបាត់ទៅវិញដោយខ្លួនឯង។
- ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើជាប់បន្តរយៈពេលយូរ: ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើដែលមានរយៈពេលជាង 1ឆ្នាំហើយគ្រូពេទ្យនិងអ្នកជំងឺសម្រេចចិត្តព្យាបាលឲ្យមកធម្មតាវិញ។ វាត្រូវបានចាត់ទុកជា ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើជាប់បន្តរយ: ពេលយូរ។
- ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើអចិន្រ្តៃយ៍: ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើដែលមានរយៈពេលជាង 1ឆ្នាំហើយគ្រូពេទ្យនិងអ្នកជំងឺសម្រេច ចិត្តមិនព្យាបាល ។ វាគឺ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើអចិន្រ្តៃយ៍។
រោគសញ្ញានៃចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ
ជាងពាក់កណ្តាលនៃអ្នកជំងឺនេះមិនមានរោគសញ្ញាដែលអាចមើលឃើញឡើយ ។ ជម្ងឺនេះជាធម្មតាត្រូវបានរកឃើញនៅពេលដែលអ្នកជំងឺមកជួបគ្រូពេទ្យអំពីផលវិបាកផ្សេងទៀត ជាពិសេសខ្សោយនៅផ្នែកណាមួយនៃរាងកាយ។ អ្នកជំងឺដែលធ្វើមានរោគសញ្ញាអាចជួបប្រទះសញ្ញាមួយចំនួនដូចខាងក្រោម:
- ការញ័រទ្រូង ចង្វាក់បេះដូងមិនទៀងទាត់
- ពិបាកដកដង្ហើម ខ្សោយ
- ឆាប់អស់កម្លាំងនៅពេលធ្វើលំហាត់ប្រាណ
- ការចុះថយសមត្ថភាពធ្វើលំហាត់ប្រាណ
- ឈឺទ្រូង
- ឈឺក្បាលធីងធោង
- ពិបាកដកដង្ហើម
- ដួលសន្លប់
ការធ្វើតេស្តនិងការធ្វើរោគវិនិច្ឆ័យនៃចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ
- ពិនិត្យនៃចង្វាក់បេះដូង និងល្បើនរបស់វា
- អគ្គិសនីបេះដូង ECG
- តេស្តមន្ទីរពិសោធន៍ផ្សេងទៀតរួមមាន
- ការធ្វើតេស្តភាពស្លេកស្លាំងឬមុខងារនៃតម្រងនោម
- ការធ្វើតេស្តមុខងារក្រពេញទីរ៉ូអ៊ីត
- ការថតសូត
- ធ្វើអេកូបេះដូង
ជម្រើសនៃការព្យាបាលចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ
គោលដៅនៃការព្យាបាលចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើរួមមានការកាត់បន្ថយរោគសញ្ញានិង ផលវិបាកដោយមានគោលបំណងកាត់បន្ថយអត្រាស្លាប់និងការសម្រាកពេទ្យ។ ប្រភេទនៃការព្យាបាលគឺអាស្រ័យលើអាយុរបស់អ្នកជំងឺ ប្រវត្តិវេជ្ជសាស្រ្ត រោគសញ្ញា បញ្ហាសុខភាពផ្សេងទៀត និង ប្រភេទនៃចង្វាក់បេះដូងញ័រនៅថតខាងលើ។ ជម្រើសនៃការព្យាបាលរួមមានដូចខាងក្រោម៖
- ថ្នាំអាចត្រូវបានផ្តល់៖
- ពន្យឺតចំនូនចង្វាក់បេះដូង (គ្រប់គ្រងចំនួនចង្វាក់បេះដូង)
- គ្រប់គ្រងចង្វាក់បេះដូង (គ្រប់គ្រងចង្វាក់បេះដូង)
- កាត់បន្ថយហានិភ័យនៃការកកឈាមដែលបង្កើតនិងបង្កឲ្យមានការស្ទះនៃការផ្គត់ផ្គង់ឈាមតាមសរសៃឈាមទៅឲ្យផ្នែកណាមួយនៃរាងកាយជាពិសេសខួរក្បាល។
- ការធ្វើការឆក់បេះដូង (cardioversion) ដោយប្រើអគ្គិសនីត្រូវបានប្រើដើម្បីស្ដារចង្វាក់បេះដូងឲ្យវិញភ្លាមៗនិងត្រូវបានប្រើតែនៅក្នុងស្ថានភាពបន្ទាន់។ វិធីនេះមិនអាចទប់ស្កាត់ការកើតមានឡើងវិញនៃ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើបានទេ។ ចង្វាក់បេះដូងទៀងទាត់ត្រូវបានរក្សាតាមរយៈការប្រើថ្នាំរយៈពេលវែងឬតាមរយៈការព្យាបាលឲ្យជាដាច់តែម្តង ។
- ការប្រើកាំរស្មីទៅកាត់ផ្តាច់ចរន្តអគ្គសនីមិនធម្មតានៅជាលិកាណាមូយនៃបេះដូង(radiofrequency ablation or cryoablation) ត្រូវបានប្រើក្នុងការលុបបំបាត់សញ្ញាមិនធម្មតាដែលបង្កឲ្យមានចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ។ វិធីនេះស្ដារការចង្វាក់បេះដូងធម្មតាភ្លាមៗនិងការពារការកើតមានឡើងវិញនៃចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើនៅក្នុងពេលអនាគត។