Diseases July 19th, 2021
ការព្យាបាលប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ (Childhood Allergy Treatment)
ជំងឺប្រតិកម្មអាលែកហ្ស៊ីគឺជាលក្ខខ័ណ្ឌមួយក្នុងចំណោមលក្ខខ័ណ្ឌរួមដែលកើតមានច្រើនបំផុតចំពោះកុមារ។ វាអាចបណ្តាលមកពីការប្រឈមជាមួយរបស់ផ្សេងៗពីចំណីអាហារទៅនឹងបរិយាកាស។ របស់ខ្លះក្នុងចំណោមចំណីអាហារទូទៅជាច្រើនដែលបណ្តាលឲ្យមានប្រតិកម្មមានអាលែកហ្សីដូចជា ទឹកដោះគោ ស៊ុត សណ្តែកដី និងអាហារសមុទ្រនៅខណៈពេលដែលពពួកដែលធ្វើឲ្យមានប្រតិកម្មអាលែកហ្សីជាញឹកញាប់ក្នុងបរិដ្ឋាននៅក្នុងប្រទេសថៃគឺពពួកសត្វល្អិតដែលនាំធូលីដី ក្រឡាត និងសត្វចិញ្ចឹមទាំងឡាយ។ លក្ខខ័ណ្ឌដែលធ្វើឲ្យមានប្រតិកម្មអាលែកហ្សីនេះអាចមានការប៉ះពាល់ដល់ស្បែក ផ្លូវដកដង្ហើម និងផ្លូវរំលាយអាហារ។
- សញ្ញានិងរោគសញ្ញាទាំងឡាយនៃប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ
- ការធ្វើរោគវិនិច្ជ័យនិងការព្យាបាលនៃប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ
- តេស្តប្រតិកម្មអាលែកហ្ស៊ី
សញ្ញានិងរោគសញ្ញាទាំងឡាយនៃប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ
- ស្បែក
- មានចំណុចអុចៗកន្ទួល ហើយរមាស ឬស្បែកស្ងួត ក និងផ្នែកដែលអាចបត់បាននៅខាងចុងដៃចុងជើងរបស់អវៈយវៈ
- ការចេញកន្ទួលនៅលើស្បែកអាចនៅជាប់ជាប្រចាំ ឬក៏ចេញបាត់ៗ
- ផ្លូវដកដង្ហើម
- មានហៀរសំបោរ កណ្តាស់ តឹងច្រមុះ ឬមានរមាស់ច្រមុះ
- វាអាចកើតមានរាល់ថ្ងៃ ឬពេលជាក់ស្តែងណាមួយនៅក្នុងថ្ងៃនីមួយៗ
- ពេលខ្លះអាចបង្ហាញជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ឬក៏រលាកឆ្អឹងស៊ីនុស
- ក្អក ឬហត់អាចកើតមាន នៅពេលដែលប្រឈមជាមួយសារធាតុដែលបង្កឲ្យមានប្រតិកម្មអាលែកហ្សីជាក់ច្បាស់ណាមួយ ឬក៏កាលៈទេសៈពិតប្រាកដ ដូចជាការធ្វើលំហាត់ប្រាណ ឬការផ្លាស់ប្តូរអាកាសធាតុ។
- ផ្លូវរំលាយអាហារ
- មានហើមបបូរមាត់ មានលេចចេញចំណុចព៌ណក្រហមនៅជំវិញមាត់
- មានចង្អោរ ស្តោះទឹកមាត់ និងក្អួត
- ហើមពោះ លាមកសុទ្ធតែទឹក លាមកមានឈាមនិងសំបោរ
ការធ្វើរោគវិនិច្ជ័យ និងការព្យាបាលនៃប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ
គ្រូពេទ្យនឹងធ្វើតេស្តនិងព្យាបាលចំពោះជំងឺទាំងឡាយដែលមានប្រតិកម្មអាលែកហ្សីចំពោះកុមារមានដូចជា៖
- ការរលាកសន្ធានភ្នែកនិងច្រមុះដែលបណ្តាលមកពីប្រតិកម្មអាលែកហ្ស៊ី
- ជំងឺហឺត
- ជំងឺរលាកឆ្អឹងស៊ីនុស
- ជំងឺកន្ទាលត្រអាក
- ជំងឺរលាកស្បែក Atopic dermatitis
- ប្រតិកម្មអាលែកហ្ស៊ីដែលហើមនៅស្បែកឬភ្នាសមុយកឹ (Angioedema)
- ប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ង (Anaphylaxis)
ការធ្វើតេស្តអាលែកហ្ស៊ី
- ការធ្វើតេស្តនៅលើស្បែក៖ ការធ្វើតេស្តនៅលើស្បែកគឺជាបច្ចេកទេសទូទៅមួយដែលពេញនិយមដែលប្រើសម្រាប់ធ្វើតេស្តរកប្រតិកម្មអាលែកហ្ស៊ី។ យើងអាចរកំណត់បានថាសារធាតុដែលធ្វើឲ្យប្រតិកម្មអាលែកហ្ស៊ីមួយណាដែលឆ្លើយតបទៅនឹងរោគសញ្ញា និងជាទូទៅវាបង្ហាញលទ្ធផលក្នុងរយៈ២០នាទី។
- ការធ្វើតេស្តឈាម៖ ការធ្វើតេស្តឈាមអាចត្រូវធ្វើឡើងសម្រាប់ជាតេស្តជម្រើសល្អបំផុតរបស់ប្រតិកម្មអាលែកហ្ស៊ីចំពោះអ្នកជំងឺពិសេស។
- ការធ្វើតេស្តការប្រឈមជាមួយនឹងអាហារ/ការធ្វើតេស្តបំណះ (គឺជាវិធីសាស្រ្តប្រើសម្រាប់កំណត់ថាតើសារធាតុជាក់លាក់ណាមួយដែលបណ្តាលឲ្យមានប្រតិកម្មអាលែកហ្ស៊ីទៅលើស្បែករបស់អ្នកជំងឺ)៖ តេស្តទាំងពីនេះអាចធ្វើបានចំពោះអ្នកជំងឺដែលជ្រើសរើស។
- ការធ្វើតេស្តមុខងាររបស់សួត៖ ការធ្វើតេស្តមុខងាររបស់សួតអាចត្រូវបានធ្វើឡើងចំពោះកុមារដែលមានជំងឺហឺត ឬសង្ស័យថាមានជំងឺផ្លួវដង្ហើមដ៏ទៃទៀត។
សូមទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីពីភាគ្សាលំអិត។