Diseases July 20th, 2021
កុមារដែលមានកម្ពស់ទាប (Children of Short Stature)
កុមារដែលមានកម្ពស់ទាប អាចមានមូលហេតុជាច្រើនដូចជា កង្វះអ័រម៉ូនលូតលាស់ កង្វះក្រពេញទីរ៉ូអ៊ីត កម្ពស់ទាបពីកំណើត និងមានភាពយឺតយ៉ាវនៃភាពពេញវ័យ។
អត្រាលូតលាស់តាមក្រុមអាយុ
អត្រាលូតលាស់តាមក្រុមអាយុក្នុងមួយឆ្នាំ
ក្រុមអាយុ | អត្រាលូតលាស់ក្នុង១ឆ្នាំ |
ទារកទើបកើត- ១ឆ្នាំ
១– ២ឆ្នាំ |
២៥ សម/ឆ្នាំ
១០ សម/ឆ្នាំ |
២-៤ឆ្នាំ | ៥.៥- ៩សម/ឆ្នាំ |
៤-៦ ឆ្នាំ | ៥ – ៨.៥សម / ឆ្នាំ |
៦ឆ្នាំ ដល់ ពេញវ័យ – ក្មេងស្រី ក្មេងប្រុស |
៤.៥-៦.៥ សម /
ឆ្នាំ៤ -៦ សម/ឆ្នាំ |
វ័យជំទង់– វ័យកំពុងលូតលាស់ | ៨- ១៤ សម / ឆ្នាំ |
តើនៅពេលណាដែលឪពុកម្តាយគួរយកកូនទៅជួបវេជ្ជបណ្ឌិត?
បើសិនជាឪពុកម្តាយកត់សម្គាល់ឃើញថាកូនរបស់ពួកគេមានរូបរាងតូច ឬទាបខុសប្រក្រតី ការលូតលាស់យឺត ឬមានការកើនឡើងនៃកម្ពស់ជាមធ្យមក្នុងមួយឆ្នាំទាបជាងកម្ពស់មធ្យមស្ដង់ដារ គឺត្រូវបានផ្ដល់អនុសាសន៍ដល់ពួកគេយកកូនទៅជួបវេជ្ជបណ្ឌិត។
ការចិញ្ចឹមបីបាច់កុមារដើម្បីលើកកម្ពស់ការលូតលាស់ត្រឹមត្រូវ
វេជ្ជបណ្ឌិតនឹងពិនិត្យមើលទៅលើទម្លាប់ប្រចាំថ្ងៃរបស់កុមារ និងទម្លាប់នៃការបរិភោគអាហារដើម្បីកំណត់ពីមូលហេតុដែលអាចធ្វើឲ្យមានការលូតលាស់យឺត។ នៅពេលដែលមូលហេតុត្រូវបានកំណត់ វេជ្ជបណ្ឌិតនឹងផ្តល់នូវដំបូន្មានដូចខាងក្រោម៖
- ផ្តល់អាហាររូបត្ថម្ភត្រឹមត្រូវដល់កុមារ ដូច្នេះឪពុកម្តាយអាចជំរុញ និងលើកទឹកចិត្ដកូនរបស់ពួកគេបរិភោគអាហារសម្បូរជីវជាតិ ដែលមានសារៈសំខាន់ចាំបាច់ដល់ការលូតលាស់ និងក្នុងបរិមាណគ្រប់គ្រាន់។
- បែងចែកពេលវេលាសមរម្យសម្រាប់ទម្លាប់រស់នៅប្រចាំថ្ងៃរបស់កុមារ៖
- ១. ម៉ោងគ្រប់គ្រាន់សម្រាប់កុមារគេងជារៀងរាល់ថ្ងៃដែលធ្វើឱ្យមានតុល្យភាពអ័រម៉ូននិងជំរុញការលូតលាស់
- ២. ពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណដើម្បីលើកកម្ពស់ការលូតលាស់ និងមានសុខភាពល្អ
- ផ្តល់ការថែទាំកុមារដោយក្ដីស្រឡាញ់ និងការអត់អោន គឺជាមូលដ្ឋានក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តល្អនិងការអភិវឌ្ឍន៍។
ការព្យាបាលនៃកុមារដែលមានកម្ពស់ទាបដោយសារកង្វះអ័រម៉ូនលូតលាស់
នាពេលបច្ចុប្បន្ននេះ ការព្យាបាលដោយប្រើអ័រម៉ូនលូតលាស់រួមមានដូចខាងក្រោម:
- ការចាក់អរម៉ូនលូតលាស់ (Growth hormone)
មិនមានការព្យាបាលដោយអ័រម៉ូនលូតលាស់ដោយប្រើមធ្យោបាយតាមមាត់នោះទេ ដោយសារប្រូតេអ៊ីនត្រូវបានខូចខាតក្នុងផ្លូវរំលាយអាហារដែលធ្វើឱ្យការព្យាបាលគ្មាន ប្រសិទ្ធភាព។