Diseases June 23rd, 2021

រលាកពោះវៀនធំ (Colitis)

Colitis រលាកពោះវៀនធំ

Colitis សំដៅទៅលើការរលាកនៃស្រទាប់ខាងក្នុងនៃពោះវៀនធំ។ វាគឺជាជម្ងឺទូទៅដែលកើតឡើងចំពោះមនុស្សគ្រប់ភេទនិងគ្រប់វ័យ។

មូលហេតុ

  • ការបង្ករោគបណ្តាលមកពីបាក់តេរី  វីរុសឬប៉ារ៉ាស៊ីត។
  • ជំងឺរលាកពោះវៀនដូចជាជំងឺ Crohn ឬ ulcerative colitis។
  • កង្វះលំហូរឈាមទៅកាន់ពោះវៀនធំ។
  • អាឡែរហ្សីអាហារ។

រោគសញ្ញា

  • រោគសញ្ញានៃជំងឺ colitis នឹងអាស្រ័យលើមូលហេតុរបស់វាប៉ុន្តែអាចរួមមាន៖
    • ឈឺពោះ។
    • ហើមពោះ។
    • រាគមានសំបោរក្នុងលាមក។
  • រោគសញ្ញាផ្សេងទៀតក៏អាចរួមមានៈ
    • ក្តៅខ្លួននិងញាក់បណ្តាលមកពីការឆ្លងរោគ។
    • អស់កម្លាំង។

រោគវិនិច្ឆ័យ

  • ប្រវត្តិអ្នកជម្ងឺរួមមានរោគសញ្ញានិងប្រវត្តិវេជ្ជសាស្ត្រ។
  • ការ​ត្រួតពិនិត្យ​រាងកាយ។
  • តេស្តឈាម។
  • ការវិភាគលាមក។
  • ការធ្វើតេស្តផ្សេងទៀតដូចជាការឆ្លុះពោះវៀនធំ, បារីយ៉ូម, CT scan, ការច្រឹបសាច់យកទៅមើល។ ល។

ការព្យាបាល

  • ព្យាបាលមូលហេតុនៃជម្ងឺដូចជាចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចប្រសិនបើមានការឆ្លងបាក់តេរីឬព្យាបាលជំងឺ ulcerative colitis.។
  • ព្យាបាលអាការៈដូចជាថ្នាំបំបាត់ការឈឺពោះ  ថ្នាំប្រឆាំងនឹងរាគ  ថ្នាំបន្ថយគ្រុនក្តៅ  ដាក់សេរ៉ូមបង្រ្គប់ជាតិទឹកក្នុងករណីខ្វះជាតិទឹក  ថ្នាំព្យាបាលជំងឺប៉ារ៉ាស៊ីត។ ល។

ការថែទាំខ្លួនឯង

  • ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតដោយប្រុងប្រយ័ត្ននិងប្រើថ្នាំដែលត្រូវបានកំណត់។ កុំបញ្ឈប់ការប្រើថ្នាំដោយខ្លួនឯង។
  • បរិភោគអាហារស្អាតនិងផឹកទឹកស្អាត។
  • ជៀសវាងអាហារនិងទឹកដែលអាចបង្កឱ្យមានអាឡែរហ្សីឬរាគ។
  • ផឹកទឹកឱ្យបានច្រើន។
  • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
  • រក្សាការណាត់ជួបវេជ្ជបណ្ឌិតទាំងអស់។