Diseases July 5th, 2021

ការលៀនឌីស (Herniated disc)

ការលៀនឌីស

រោគសញ្ញា

ការឈឺខ្នងនិងជើងគឺជារោគសញ្ញានៃលៀនឌីស។ ទោះបីជាមនុស្សភាគច្រើនគិតថាការឈឺឆ្អឹងខ្នងគឺជារោគសញ្ញាតែមួយគត់ក៏ដោយ  ការឈឺជើងគឺជារោគសញ្ញានៃប្រភេទជាក់លាក់និងធ្ងន់ធ្ងរនៃការគាបសរសៃប្រសាទ។ ការលៀនឌីសអាចបណ្តាលឱ្យមានការឈឺចាប់ស្រួចស្រាវដោយសារតែការរលាកធ្ងន់ធ្ងរ។

  • រោគសញ្ញាខាងខ្នង៖ ការឈឺឆ្អឹងខ្នងផ្នែកខាងក្រោម អាចកើតមានលើផ្នែកមួយឬទាំងសងខាងនៃរាងកាយជាពិសេសនៅពេលអង្គុយឬពត់ទៅមុខដោយសារតែកម្លាំងដែលសង្កត់ទៅលើឌីស។
  • រោគសញ្ញាជើង៖ អ្នកជំងឺអាចមានអារម្មណ៍ឈឺចាប់  ស្ពឹកឬខ្សោយសាច់ដុំនៅជើង។

ការលៀនឌីសបណ្តាលឱ្យឈឺជើងឬស្ពឹកនៅផ្នែកនៃរាងកាយដែលត្រូវបានបញ្ជារដោយសរសៃប្រសាទដែលរងផលប៉ះពាល់។ ការឈឺចាប់អាចចាប់ផ្តើមនៅចង្កេះនិងលាតសន្ធឹងដល់ភ្លៅ  កំភួនជើង  ជើងនិងម្រាមជើង។ ដូចគ្នានឹងការឈឺចាប់ឬស្ពឹកសាច់ដុំខ្សោយនៅក្នុងជើងបណ្តាលមកពីការគាបសរសៃប្រសាទឆ្អឹងខ្នង។

មូលហេតុ

  • លើកធ្ងន់ឬមិនត្រឹមត្រូវ
  • ទំងន់រាងកាយលើស (ធាត់់)
  • ឥរិយាបថអង្គុយមិនត្រឹមត្រូវក្នុងរយៈពេលយូរ
  • របួសស្នាមដល់ខួរឆ្អឹងខ្នងដែលបណ្តាលមកពីគ្រោះថ្នាក់ឬសកម្មភាពកីឡា។

ការព្យាបាល

  • ថ្នាំប្រឆាំងនឹងការរលាកឬថ្នាំបន្ធូរសាច់ដុំដើម្បីបន្ថយការឈឺចាប់
  • ការព្យាបាលដោយចលនា
  • អន្តរាគមន៍ឆ្អឹងខ្នង
  • ការវះកាត់ឆ្អឹងខ្នង