Diseases August 2nd, 2021

ស្រ្តីផ្ទៃពោះដែលមានការប្រឈមខ្ពស់ (High-Risk Pregnancy)

ស្រ្តីផ្ទៃពោះដែលមានការប្រឈមខ្ពស់

ពាក្យថា ស្រ្តីផ្ទៃពោះដែលមានការប្រឈមខ្ពស់ សំដៅដល់ស្រ្តីផ្ទៃពោះណាម្នាក់ដែលអាចមានគ្រោះថ្នាក់ កើនឡើងនូវបញ្ហាសុខភាព ផលវិបាកនានា ឬ គ្រោះថ្នាក់ដល់បាត់បង់ជីវិត ចំពោះម្តាយ ឬកូនក្នុងផ្ទៃរបស់គាត់ទាំងពេលកំពុងមានផ្ទៃពោះ អំឡុងពេលសម្រាលឬបន្ទាប់ពីសំរាលកូនហើយ។

  • កត្តាប្រឈមសម្រាប់ការមានផ្ទៃពោះដែលមានគ្រោះថ្នាក់ខ្ពស់
  • រោគវិនិច្ឆ័យនៃការមានផ្ទៃពោះដែលមានគ្រោះថ្នាក់ខ្ពស់
  • ការបង្ការ និងការព្យាបាលនៃការមានផ្ទៃពោះដែលមានគ្រោះថ្នាក់ខ្ពស់

កត្តាប្រឈមចំពោះស្រ្តីផ្ទៃពោះដែលមានការប្រឈមខ្ពស់

កត្តាជាក់លាក់មួយចំនួនដែលអាចចូលរួមចំណែកដល់ការមានផ្ទៃពោះប្រឈមនឹងគ្រោះថ្នាក់ខ្ពស់រួមមាន៖

  • ប្រវត្តិធ្លាប់មានការរំលូត ឬ កូនស្លាប់ភ្លាមៗបន្ទាប់ពីកើតហើយ
  • កូនកើតមិនគ្រប់ខែ ដែលមានន័យថាកូនសំរាលមុនផ្ទៃពោះអាយុបាន៣៧ សប្តាហ៍ ឬ ផ្ទៃពោះលើសខែដែលអាយុផ្ទៃពោះហួសឬលើស៤២ សប្តាហ៍
  • ប្រវត្តិធ្លាប់មានការរំលូតកួន២ដង ឬលើសពីនេះ
  • ប្រវត្តិធ្លាប់សំរាលកូនដែលមានទម្ងន់តិចជាង ២៥០០ក្រាម ឬលើសពី ៤០០០ក្រាម
  • ប្រវត្តិធ្លាប់មានការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃ
  • ប្រវត្តិធ្លាប់សំរាលកូនដែលមានពិការភាពផ្នែកប្រាជ្ញាស្មារតី ឬ ការយឺតយ៉ាវផ្នែកចិត្តសាស្ត្រ
  • ប្រវត្តិធ្លាប់មានបំរុងក្រឡាភ្លើង
  • ធ្លាប់មានការវះកាត់ស្បូនចេញ ឬការវះកាត់ទាក់ទងនឹងសម្ភព និង រោគស្រ្តីផ្សេងទៀត
  • ស្រ្តីមានផ្ទៃពោះច្រើនដង
  • ទំរង់បង្ហាញរបស់ទារកមិនធម្មតា ដូចជា បង្ហាញគូទ ឬ បញ្ច្រាស់ (ចាប់ពី ៣៤ សប្តាហ៍ទៅ)
  • ម្តាយមានអាយុតិចជាង​១៦ឆ្នាំ ឬលើសពី៤០ឆ្នាំ
  • ហូរឈាមតាមទ្វារមាស ឬ ហូរឈាមជាប់អំឡុងមានផ្ទៃពោះ
  • ប្រភេទរេស៊ីសឈាមអវិជ្ជមាន
  • ការវិវត្តនៃដុំក្នុងអាងត្រគាកអំឡុងពេលមានផ្ទៃពោះ
  • ការឡើងសម្ពាធឈាមរបស់ស្រ្តីជាម្តាយ ដែលកំណត់ថា ១៤០/៩០ mm Hg ឬ លើស
  • មានជំងឺទឹកនោមផ្អែមដោយពឹងលើថ្នាំអាំងស៊ុយលីន
  • មានជំងឺតំរងនោម
  • មានជំងឺបេះដូង
  • ការប្រើថ្នាំច្រើន ឬផឹកស្រា
  • ល័ក្ខខ័ណ្ឌវេជ្ជសាស្រ្ត និងជំងឺផ្នែកខាងក្នុងដូចជា ស្លេកស្លាំង ការលើសអ័រម៉ូនទីរ៉ូអ៊ីត មានជំងឺsystemic lupus erythematosus (SLE) មានជំងឺ thalassemia ជំងឺឆ្កួតជ្រូក និង របេង ។ល។
  • អ្នកជំងឺមានមេរោគអេដស៍ មានការឆ្លងជំងឺកាមរោគណាមួយ ឬក៏មានជំងឺថ្លើមប្រភេទបេ

ស្រ្តីមានផ្ទៃពោះ ឬស្រ្តីបំរុងមានកូន ដែលមានកត្តាប្រឈមខាងលើណាមួយ គួរតែស្វែងរកដំបូន្មាន និង ការថែទាំផ្នែកវេជ្ជសាស្រ្តនៅកន្លែងដែលមានបំពាក់សម្ភារៈបរិក្ខារល្អត្រឹមត្រូវ ទាំងសម្ភារៈនិង បុគ្គលិកមានបទពិសោធន៍ចាំបាច់ និង ជំនាញដើម្បីធានាថាការព្យាបាលនិងថែទាំបានត្រឹមត្រូវជាក់លាក់ និងសុវត្ថិភាព។

ការធ្វើរោគវិនិច្ឆ័យចំពោះស្រ្តីផ្ទៃពោះដែលមានការប្រឈមខ្ពស់

នៅពេលដែលស្រ្តីរំពឹងទុកចាប់ផ្តើមទទួលការថែទាំមុនសំរាលនៅមន្ទីរពេទ្យ អ្នកផ្តល់សេវានឹងធ្វើការប៉ាន់ប្រមាណដើម្បីកំណត់ថាតើស្រ្តីទំនងជាមានផ្ទៃពោះប្រឈមគ្រោះថ្នាក់ខ្ពស់ឬទេ។ វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យបែបនេះដោយការពិនិត្យលើប្រវត្តិវេជ្ជសាស្រ្តរបស់ស្រ្តីរកមើលកត្តាប្រឈមដែលអាចកើតមាន  ដោយមានការពិនិត្យតាមដានជាប្រចាំមុនពេលសម្រាលព្រមជាមួយការពិនិត្យ ឬ ទំរង់ការបន្ថែមដូចជា៖

  • ការពិនិត្យទឹកនោមរកមើលកំរិតជាតិស្ករ និងប្រូតេអ៊ីន។ ការពិនិត្យរកមើលការលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម រួមជាមួយនឹងការឡើងសម្ពាធឈាមខ្ពស់ អាចជាការចង្អុលបង្ហាញមួយពីបំរុងក្រឡាភ្លើង ឯកំរិតជាតិស្ករខ្ពស់ក្នុងទឹកនោមអាចជាសញ្ញានៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ វេជ្ជបណ្ឌិតនឹងពិនិត្យរកមើលកំរិតជាតិស្ករក្នុងឈាមបន្ថែមទៀតដើម្បីបញ្ជាក់ថាជាជំងឺទឹកនោមផ្អែម ឬមិនមែនជាជំងឺទឹកនោមផ្អែមនាពេលបច្ចុប្បន្ន។
  • ការប៉ាន់ប្រមាណលើទម្ងន់និងកំពស់
  • ការពិនិត្យឃើញមានសម្ពាធឈាមឡើងខ្ពស់
  • ការវាស់កំពស់ស្បូនដើម្បីប៉ាន់ស្មានទំហំរបស់ទារក/កូន
  • ការពិនិត្យ និង ការប៉ាន់ប្រមាណផ្សេងទៀតទៅតាមអនុសាសន៍របស់វេជ្ជបណ្ឌិត

ការពិនិត្យទារក/កូនក្នុងអំឡុងពេលមានផ្ទៃពោះ

ស្រ្តីរំពឹងទុកដែលត្រូវបានកំណត់រោគវិនិច្ឆ័យថាជាស្រ្តីមានការប្រឈមខ្ពស់គួរទទួលបាននូវការតាមដានយ៉ាងជិតស្និទ្ធ និងការថែទាំមុនសម្រាលក្នុងពេលមានផ្ទៃពោះ ហើយគួរជួបជាមួយវេជ្ជបណ្ឌិតរបស់គេអោយបានញឹកញាប់ជាងស្រ្តីដែលគ្មានការប្រឈម។ ម្តាយដែលមានការប្រឈមខ្ពស់ពេលមានផ្ទៃពោះ អាចនឹងទទួលបាននូវការពិនិត្យបន្ថែមទៀតចំពោះភាពមិនធម្មតារបស់ទារកណាមួយដើម្បីជួយអោយមានផែនការ និង ការព្យាបាលបន្ថែម។ ឧទាហរណ៍នានានៃការតាមដានទារក និង ការប៉ាន់ប្រមាណរួមមាន៖

  • ការធ្វើអេកូ៖ ការពិនិត្យដែលប្រើប្រាស់រលកសំលេងខ្ពស់ដើម្បីរកមើលបញ្ហាផ្សេងៗ ហើយប្រមូលព័ត៌មានអំពីការមានផ្ទៃពោះ ភាពមិនធម្មតាណាមួយរបស់ទារក ឬសុក ព្រមទាំងរូបសាស្រ្តនិងសរីរវិទ្យារបស់ទារក ស្បូន សុក ទងសុក និងទឹកភ្លោះ​ដោយមិនបណ្តាលអោយមានការឈឺចាប់ដល់ស្រ្តីនិងទារកក្នុងផ្ទៃនោះទេ។
  • ការពិនិត្យមុនសំរាលរកមើលជំងឺ Down’s syndrome  ដែលអាចធ្វើឡើងតាមមធ្យោបាយផ្សេងៗដូចជា៖
  • នៅត្រីមាសទី១ដោយធ្វើតេស្តបូកបញ្ចូលគ្នា៖ តេស្តនេះអាចអនុវត្តនូវចន្លោះសប្តាហ៍ទី ១១ ទៅ ១៣ នៃការមានផ្ទៃពោះ ដោយការប្រើពិនិត្យដោយរលកសំលេងពិសេសណាមួយដែលគេស្គាល់ថាជាតេស្ត NT​(nuchal translucency test – តេស្តសំរាប់វាស់កំរាស់នៃសារធាតុរាវនៅខាងក្រោយនៃកទារកដែលកំពុងលូតលាស់) ព្រមជាមួយនឹងការពិនិត្យឈាម។ ការពិនិត្យ​រួមនេះរកឃើញជាក់លាក់បាន៨៥%នៃករណី Down’s syndrome  ជាមួយនឹងអត្រាមិនវិជ្ជមាន៥%។
  • នៅត្រីមាសទី២​ធ្វើតេស្ត Prenatal Quadruple៖ក្នុងករណីដែលស្រ្តីចាប់ផ្តើមទទួលការថែទាំមុនសំរាលបន្ទាប់ពីត្រីមាសទី១  ការពិនិត្យឈាមអាចត្រូវបានគេអនុវត្តនៅន្លោះសប្តាហ៍ទី ១៥ ទៅ ២០ នៃការមានផ្ទៃពោះ។ វារកឃើញជាក់លាក់បាន៨៥% ជាមួយនឹងអត្រាមិនវិជ្ជមាន៥%។
  • NIFTY Test (NonInvasive Fetal Trisomy Test)៖ តេស្តនេះប្រើ​បច្ចេកវិទ្យាកំនត់រកផលវិបាករបស់ហ្សែនចុងក្រោយបង្អស់ក្នុងការរកមើល Down’s syndrome ដោយការវិភាគលើ កោសិកាសេរីDNAកូន (cell-free fetal DNA) នៅក្នុងលំហូរឈាមរបស់ម្តាយ។ វិធីសាស្រ្តនេះមានអត្រាត្រឹមត្រូវលើសពី ៩៩% ក្នុងការពិនិត្យរកមើលល័ក្ខខ័ណ្ឌ Trisomy ដូចជា

Down’s syndrome  ដោយមានអត្រាមិនវិជ្ជមានតិចជា ១%។ ការពិនិត្យនេះ អាចត្រូវបានគេអនុវត្តក្នុងពេលណាមួយបន្ទាប់ពីផ្ទៃពោះបាន ១២ សប្តាហ៍ដោយលទ្ធផលអាចទទួលបានក្នុងអំឡុង ២ទៅ៣សប្តាហ៍បន្ទាប់ពីការពិនិត្យឈាម។

  • ការបូមពិនិត្យទឹកភ្លោះ(Amniocentesis)៖ អនុវត្តនៅចន្លោះ សប្តាហ៍ទី១៨ ទៅ ២០នៃការមានផ្ទៃពោះ។ការបូមពិនិត្យទឹកភ្លោះនេះ ពាក់ពន្ធ័នឹងការវិភាគលើកោសិការបស់កូនដើម្បីកំណត់រោគវិនិច្ឆ័យមុនសំរាលរកវិបត្តិផ្សេងៗ ដូចជា ភាពមិនធម្មតារបស់ក្រូម៉ូសូម ជំងឺ thalassemia ឬ វិបត្តិរបស់ហ្សែនផ្សេងៗ។
  • ការពិនិត្យពេលថែទាំមុនសំរាលផ្សេងទៀត និង ការពិនិត្យរកតាមអនុសាសន៍របស់វេជ្ជបណ្ឌិត៖​ មានដូចជា chorionic villus sampling (CVS), cordocentesis (ក៏ត្រូវបានគេស្គាល់ផងដែរថាជាការបូមឈាមទារកតាមទងសុក – percutaneous umbilical blood sampling ឬ PUBS) ឬក៏ការពិនិត្យចង្វាក់បេះដូងទារក – non-stress test (NST) ។ល។

ការការពារ និងការព្យាបាលលើស្រ្តីដែលប្រឈមមុខខ្ពស់

ការថែទាំខ្លួនឯងមុនសំរាលរបស់ស្រ្តីរំពឹងទុកដែលប្រឈមមុខខ្ពស់ពេលមានផ្ទៃពោះ គឺមានសារៈសំខាន់មិនគួរអោយជឿ ចំពោះសុវត្ថិភាព និង សុខមាលភាពទាំងកូននិងម្តាយផ្ទាល់។ ការយកចិត្តទុកដាក់ដោយផ្តោតលើសុខភាពយ៉ាងប្រុងប្រយត្ន័ នឹងដើរទន្ទឹមនឹងការធានាសុភមង្គលរបស់ស្រ្តីមានផ្ទៃពោះ និង ជួយអោយទារកមានសុខភាពល្អ ហើយរឹងមាំ។ តាមពិតទៅ ការថែទាំដោយខ្លួនឯងមុនសម្រាលអាចខុសគ្នាទៅតាមបុគ្គល ដោយផ្អែកលើល័ក្ខខ័ណ្ឌមួយចំនួនរបស់ម្តាយនិងកូនដែលមិនទាន់កើត។ វេជ្ជបណ្ឌិតគួរតែត្រូវបានពិគ្រោះរកមើលយន្តការដ៍ត្រឹមត្រូវ។ វាមានសារៈសំខាន់ណាស់ដែលស្រ្តីរំពឹងទុកអនុវត្តដូចខាងក្រោម៖

  • រៀបចំអោយស្រ្តីដែលត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះមានការពិនិត្យសុខភាពទាំងប្តីនិងប្រពន្ធ។ ប្រសិនបើ ល័ក្ខខ័ណ្ឌសុខភាពណាមួយត្រូវបានពិនិត្យឃើញ ចាត់វិធានការដែលតម្រូវអោយមាន ដើម្បីព្យាបាល ឬក៏ពិនិត្យរកបញ្ហានានាមុនពេលមានផ្ទៃពោះ។ ជាក់ស្តែង អ្នកជំងឺដែលមានការឡើងសម្ពាធឈាមគួរទទួលបានការពិនិត្យសម្ពាធឈាមរកមើលអោយដឹងនៅចន្លោះកំរិតធម្មតាមុនពេលមានផ្ទៃពោះ។ អ្នកជំងឺទាំងឡាយណាលើសទម្ងន់ គួរបញ្ចុះគីឡូតាមរយៈរបបអាហារដែលមានសុខភាព និងធ្វើលំហាត់ប្រាណមុនពេលមានផ្ទៃពោះ។
  • ស្រ្តីដែលមានផែនការមានផ្ទៃពោះទាំងនោះ គួរចាប់ផ្តើមលេបថ្នាំអាស៊ីតហ្វូលិក ២ ទៅ ៣ខែមុនការមានផ្ទៃពោះដើម្បីការពារការប៉ះពាល់ការបង្កកំណើត ដូចជា spina bifida ឬ neural tube defects។
  • ក្នុងខណៈដែលនរណាម្នាក់ត្រូវបានរកឃើញថាពួកគាត់មានផ្ទៃពោះ  ការថែទាំមុនសម្រាលគួររួមបញ្ចូលទាំងការបង្ហាញដល់អ្នកផ្តល់សេវាអំពីប្រវត្តិវេជ្ជសាស្រ្ត និង ល័ក្ខខ័ណ្ឌវេជ្ជសាស្រ្តពេលមុនណាមួយដើម្បីអោយពួកគាត់អាចមានផែនការទទួលការថែទាំ និង ព្យាបាលបានត្រឹមត្រូវ ពេញរយៈពេលមានផ្ទៃពោះ។ស្រ្តីមានផ្ទៃពោះ  គួរតែចំណាយពេលមកតាមការណាត់ជាទៀងទាត់ជាមួយនឹងវេជ្ជបណ្ឌិតរបស់ពួកគាត់។
  • ជៀសវាជក់បារី ផឹកស្រា ឬក៏លេបថ្នាំបន្ថែមណាមួយផ្សេងទៀត។
  • ព្យាយាមកាត់បន្ថយ/ជៀសវាងការធ្វើដំណើរ ឬសកម្មភាពដ៍ទៃទៀតដែលអាចជះឥទ្ធិពលអវិជ្ជមានដល់គក៌។
  • មានការពិនិត្យទឹកនោម និង​ថ្លឹងទម្ងន់ ព្រមទាំងសម្ពាធឈាមក្នុងអំឡុងពេលជួបជាមួយវេជ្ជបណ្ឌិត ដើម្បីតាមដានរកភាពមិនធម្មតា ឬ ផលវិបាកដែលអាចកើតមានឡើងក្នុងពេលមានផ្ទៃពោះ។
  • រក្សា ទម្ងន់រាងកាយដែលមានសុខភាពល្អ ជៀសវាងការមានទម្ងន់ទាបពេកឬលើសទម្ងន់ពេកក្នុងអំឡុងពេលមានផ្ទៃពោះ។
  • ស្រ្តីដែលមានកំរិតជាតិស្ករខ្ពស់ គួរតែគ្រប់គ្រងកំរិតជាតិស្កររបស់ពួកគេ ជាមួយរបបអាហារដែលមានសុខភាពល្អ និងលំហាត់ប្រាណទៀងទាត់។ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតពីលំហាត់ប្រាណដែលនឹងមិនមានការប៉ះពាល់អវិជ្ជមានដល់ការមានផ្ទៃពោះ និងត្រួតពិនិត្យកំរិតជាតិស្ករយ៉ាងទៀងទាត់។
  • កាត់បន្ថយស្រ្តេស និង ភាពតានតឹង។
  • សំរាកអោយបានគ្រប់គ្រាន់។

រោគសញ្ញាដែលតម្រូវអោយមានការប្រុងប្រយត្ន័ផ្នែកវេជ្ជសាស្រ្ត

ស្រ្តីដែលរំពឹងទុកគួរតែជួបជាមួយវេជ្ជបណ្ឌិតដើម្បីពិនិត្យរកមើលភាពមិនធម្មតាណាមួយ និង ទទួលបានការព្យាបាលប្រសិនបើពួកគេមានរោគសញ្ញាណាមួយដូចខាងក្រោម៖

  • ឈឺក្បាលញឹកញាប់
  • ចុកក្នុងពោះ ឬរមួលក្រពើ
  • ទំហំក្រពះកាន់តែធំឬរួមតូច
  • មានការហូរឈាមតាមទ្វារមាស
  • ចលនាកូនក្នុងផ្ទៃមានការថយចុះ ឬមិនមានចលនាបន្ទាប់ពីអាយុផ្ទៃពោះ៥​ទៅ៦ខែ

អ្នកជំនាញផ្នែកសុខភាពដែលពាក់ពន្ធ័នឹងការថែទាំស្រ្តីដែលប្រឈមគ្រោះថ្នាក់ខ្ពស់

  • វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្រ្តី ដែលមានបទពិសោធន៍ និង ជំនាញលើផ្នែកផ្ទៃពោះ និងស្រ្តីផ្ទៃពោះដែលប្រឈមមុខខ្ពស់ ព្រមទាំងវេជ្ជបណ្ឌិតឯកទេសផ្នែកទារកទើបកើត (ជាផ្នែកពិសេសនៃផ្នែកកុមារ ដោយរួមមានការថែទាំផ្នែកវេជ្ជសាស្រ្តចំពោះទារកទើបកើត ជាពិសេសទារកដែលកើតមកមានភាពមិនធម្មតា ឬក៏ពិការពីកំណើត) នឹងជាអ្នកផ្តល់សេវាសុខភាព​និង ទីប្រឹក្សាដំបូងគេចំពោះម្តាយអំពីការមានផ្ទៃពោះដែលប្រឈមគ្រោះថ្នាក់ខ្ពស់។នេះរួមបញ្ចូលទាំងការថែទាំលើម្តាយ និងកូនពីពេលចាប់កំណើតរហូតដល់សំរាល។
  • ពេញរយៈពេលការឈឺពោះនិងការសម្រាលស្រ្តីជាម្តាយនឹងត្រូវបានតាមដានយ៉ាងដិតដល់ពីក្រុមថែទាំផ្នែកសុខភាព រួមមាន វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្រ្តី វេជ្ជបណ្ឌិតឯកទេសថ្នាំសណ្តំ គិលានុបដ្ឋាកថែទាំក្នងបន្ទប់សម្រាលនិងគិលានុបដ្ឋាកផ្នែកសង្រ្គោះបន្ទាន់លើទារកទើបកើត (NICU) ដែលអ្នកទាំងអស់នេះ មានជំនាញ និងការបណ្តុះបណ្តាលផ្នែកថែទាំទារកទើបកើតយ៉ាងច្បាស់ និងអាចផ្តល់សេវាល្អពេញយ៉ាងច្បាស់ព្រមទាំងអាចផ្តល់សេវាបានល្អពេញ២៤ម៉ោង។