Diseases July 5th, 2021
រោគសញ្ញារលាកពោះវៀនធំ (Inflammatory Bowel Syndrome)
រោគសញ្ញារលាកពោះវៀនធំ (Inflammatory Bowel Syndrome) គឺជាភាពមិនដំណើរការនៃផ្នែកខាងក្រោមនៃពោះវៀនដែលរួមមានផ្នែកខាងក្រោមនៃពោះវៀនតូចនិងពោះវៀនធំពោលគឺមានការកន្ត្រាក់ច្រើនពេក ហើយងាយនឹងបង្កឡើងដោយអ្វីដែលអ្នកញ៉ាំដូចជាអាហារហឹរ តែ កាហ្វេឬពេលខ្លះស្ត្រេស។ រោគសញ្ញារលាកពោះវៀនត្រូវបានកំណត់ដោយការឈឺរមួលពោះ ឬមិនស្រួលក្រពះ ពេលខ្លះអមដោយការផ្លាស់ប្តូរចលនាពោះវៀនដូចជាទល់លាមកឬរាគ។ រោគសញ្ញាទាំងនេះ កើតបាត់ៗ ប៉ុន្តែប្រហែលជាមិនបាត់ទាំងស្រុងទេ។
មូលហេតុ
មិនមានមូលហេតុណាមួយច្បាស់លាស់ចំពោះរោគសញ្ញារលាកពោះវៀនធំ នោះទេ ប៉ុន្តែគេជឿថា វាមានអ្វីដែលទាក់ទងនឹងជំងឺនៃប្រព័ន្ធរំលាយអាហារ ឬប្រព័ន្ធសរសៃប្រសាទដែលជាប់ទាក់ទងនឹងបំពង់រំលាយអាហារដែលអាចបណ្តាលមកពីប្រភេទអាហារមួយចំនួន (អាហារហឹរតែកាហ្វេ ស្រា។ ) ឬស្ត្រេស។
រោគសញ្ញា
រោគសញ្ញារលាកពោះវៀនត្រូវបានកំណត់ជាចម្បងដោយការឈឺរមួលពោះ ដែលកើតមានដោយពេលៗ ហើយមានរយៈពេលយូរជាង ៦ ខែអមដោយការផ្លាស់ប្តូរទំលាប់នៃចលនាពោះវៀនដែលអាចត្រូវបានគេបែងចែកជាៈ
- រាគ
- ការទល់លាមក
- រាគនិងទល់លាមក ឆ្លាស់គ្នា
ទោះជាយ៉ាងណាក៏ដោយត្រូវប្រាកដថាអ្នកមិនមានរោគសញ្ញាគ្រោះថ្នាក់ដូចជា៖ លាមកមានសំបោរឬឈាម ការស្រកទំងន់ ស្លេក ក្អួត ទំហំលាមកកាន់តែតូចទៅៗ មានអារម្មណ៍ថាអ្នកមិនបានបញ្ចេញលាមករបស់អ្នកឱ្យចេញអស់។
រោគវិនិច្ឆ័យ
ប្រសិនបើអ្នកមានរោគសញ្ញាដូច រលាកពោះវៀនធំដែលបានរៀបរាប់ខាងលើ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យ។ វេជ្ជបណ្ឌិតនឹងសួរព័ត៌មានរបស់អ្នករោគសញ្ញាលម្អិតនិងការពិនិត្យរាងកាយ។ ពេលខ្លះការធ្វើតេស្តិ៍នៅមន្ទីរពិសោធន៍គឺចាំបាច់ដែលរួមមានតេស្តឈាម តេស្តលាមកនិងការធ្វើតេស្តផ្សេងៗទៀតបើចាំបាច់។
ការព្យាបាល
ដោយសារជំងឺនេះមិនមានមូលហេតុច្បាស់លាស់ ដូច្នេះការព្យាបាលគឺគ្រាន់តែជាការព្យាបាលតាមរោគសញ្ញា ឧទាហរណ៍ដូចជា ការប្រើថ្នាំបញ្ចុះលាមកប្រសិនអ្នកមានទលលាមក ថ្នាំដែលបន្ថយការកន្ត្រាក់ពោះវៀនឬថ្នាំដើម្បីព្យាបាលជំងឺរាគរូស។ ល។ សូមកត់សម្គាល់ថាការព្យាបាលដោយរោគសញ្ញាមិនប៉ះពាល់ដល់មូលហេតុនៃជំងឺទេដូច្នេះអ្នកអាចជួប រោគសញ្ញាទាំងនោះម្តងហើយម្តងទៀតក្នុងពេលរយៈពេលណាមួយ។
ក្រៅពីថ្នាំ ផ្នែកសំខាន់មួយផ្សេងទៀតនៃការព្យាបាលគឺការផ្លាស់ប្តូរឥរិយាបថជីវិតប្រចាំថ្ងៃដើម្បីគ្រប់គ្រងរោគសញ្ញា។ នេះរួមមាន៖
- កែប្រែទំលាប់នៃការញ៉ាំអាហារ ដូចជាញ៉ាំឱ្យបានទាត់ពេលវេលា ជៀសវាងអាហារដែលមានជាតិខ្លាញ់ខ្ពស់ បរិភោគអាហារដែលមានជាតិសរសៃជៀសវាងបរិភោគច្រើនពេក។ ល។
- ផឹកទឹកឱ្យបានច្រើន
- ចៀសវាងការធុញថប់ពេកឬថប់បារម្
- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
- សម្រាកឱ្យបានគ្រប់គ្រាន់
- ទៅបង្គន់ឱ្យបានឆាប់នៅពេលអ្នកចង់បត់ជើង
- Tags:
- IBS, រោគសញ្ញារលាកពោះវៀនធំ